Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីពោះធំ សម្រាលកូនលើចិញ្ចើមផ្លូវ

ស្ត្រីពោះធំ សម្រាលកូនលើចិញ្ចើមផ្លូវ

ភ្នំពេញ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះ កំពុងដើរម្នាក់ឯងនៅតាមផ្លូវ ស្រាប់តែឈឺពោះឆ្លងទន្លេ ត្រូវបានពលរដ្ឋប្រទះ ឃើញ និងបានរាយការណ៍ទៅអាជ្ញាធរ ហើយអាជ្ញាធរបានរាយការណ៍បន្តទៅក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែក ចតុមុខ ឱ្យមកជួយសង្គ្រោះទាំងម្តាយនិងកូន ប្រកបដោយសុវត្ថិភាព។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចិញ្ចើម ផ្លូវលេខ១៥៤ ស្ថិតក្នុងភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបញ្ជាក់ ប្រាប់ថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកចតុមុខ បានមកជួយសម្រាល កូនឱ្យស្ត្រីម្នាក់ នៅនឹងកន្លែង ប្រកបដោយសុវត្ថិភាព ត្រង់ចិញ្ចើមផ្លូវលេខ១៥៤ ភូមិ១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។

លោកស្រី មុំ ចាន់ដានី បន្តថា ស្ថានភាពទាំងម្តាយនិងទារិកា គឺមានសុខភាពល្អធម្មតា ទារិកាទម្ងន់ ៣គីឡូក្រាម។

ស្ត្រីជាម្តាយ និងទារិកា ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកព្យាបាលបន្ត នៅមន្ទីរពេទ្យបង្អែកចតុមុខ ក្រោយពីសម្រាលរួច៕

RELATED ARTICLES