Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃើញចោរដើរ ហៅជិះ វ៉ៃប្លន់ម៉ូតូបាត់

ឃើញចោរដើរ ហៅជិះ វ៉ៃប្លន់ម៉ូតូបាត់

ភ្នំពេញ ៖ យុវជនម្នាក់ ទើបនឹងចេញពីផឹកស៊ីនៅផ្ទះមិត្តភក្តិ កំពុងជិះម៉ូតូតាមផ្លូវតែម្នាក់ឯង ឃើញមាន បុរស២នាក់ កំពុងដើរតាមផ្លូវ នឹកអាណិត ចិត្តបុណ្យ ក៏ហៅគេជិះ លុះដឹកដល់កន្លែងស្ងាត់ ស្រាប់តែ ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ជិះគេចបាត់ ស្រមោល។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំ ណុចជាប់របងអង្ការ PSE ផ្លូវលំ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ជនរងគ្រោះ មានឈ្មោះឆាន ឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឫស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលត្រូវចោរវ៉ៃប្លន់យកទៅបាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 2JM-2622។

តាមប្រភពពីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូចេញផឹកស៊ីនៅផ្ទះ មិត្តភក្តិ នៅចំណុចផ្លូវ២០០៤ ក្នុងគោលបំណងជិះត្រឡប់ទៅផ្ទះវិញ នៅភូមិឫស្សី ដោយស្ថិតក្នុងស្ថាន ភាពស្រវឹង។ លុះពេលជិះមកដល់ចំណុចខាងក្រោមស្ពានអាកាស ឃើញជនសង្ស័យចំនួន២នាក់ កំពុងតែ ដើរតាមផ្លូវ ខ្លួនមានចិត្តអាណិត ក៏បានហៅជនសង្ស័យឡើងជិះម៉ូតូ ដើម្បីជូនទៅផ្ទះ។ បន្ទាប់មក ខ្លួនបានឱ្យ ជនសង្ស័យជាអ្នកបើកម៉ូតូ លុះទៅដល់ចំណុចកើតហេតុ ក៏ជួបជាមួយបក្ខពួកជនសង្ស័យម្នាក់ទៀត ដែលកំ ពុងអង្គុយចាំនៅទីនោះតែម្តង។

យុវជនរងគ្រោះ បន្តថា បន្ទាប់មក ជនសង្ស័យបានដេញខ្លួនឱ្យចុះពីលើម៉ូតូ ហើយភ្លាមៗនោះបក្ខ ពួកជន សង្ស័យម្នាក់ក្នុងចំណោម២នាក់ទៀត បានវាយមកលើខ្លួនតែម្តង និងម្នាក់ទៀតបានជិះម៉ូតូរត់គេចបាត់។ ភ្លាមនោះ ខ្លួនបានស្រែកឆោឡោ និងរត់ដេញតាមពីក្រោយម៉ូតូ ទើបធ្វើឱ្យបក្ខពួកដែលវាយខ្លួននោះ នាំគ្នា រត់គេចខ្លួនបាត់អស់។

តាមការអះអាងរបស់ជនរងគ្រោះ កន្លងមក ខ្លួនតែងតែធ្វើល្អបែបនេះរហូត ហើយមានម្តងនោះ ខ្លួនបានឱ្យម៉ូតូ ទៅអ្នកធ្វើការជាមួយគ្នា ដែលទើបតែស្គាល់គ្នាបាន ២ថ្ងៃ ខ្ចីជិះទៅទិញម្ហូប តែបែរជាត្រូវគេយកទៅបញ្ចាំ។ ប៉ុន្តែក៏បានដោះស្រាយគ្នា ហើយក៏យកម៉ូតូបានមកវិញដែរ។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ និងនាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីដាក់ពាក្យបណ្តឹង៕

RELATED ARTICLES