Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអត់លុយមើលជំងឺឪ ក្លែងឯកសារដកលុយ ក្រុមហ៊ុន ២៥លាន

អត់លុយមើលជំងឺឪ ក្លែងឯកសារដកលុយ ក្រុមហ៊ុន ២៥លាន

ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដោយបានការ អនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើ ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ក្លែងបន្លំឯកសារដកប្រាក់ពីក្រុមហ៊ុនឥណ ទានរបស់ខ្លួន ចំនួន២៥លានរៀល។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះមាំ សុខនាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ឥណទាន KEP មានលំនៅ ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

យោងតាមបណ្តឹងពីតំណាងក្រុមហ៊ុនឥណទាន KEP បានឱ្យដឹងថា ជនសង្ស័យខាងលើ ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ដែលបានបង្កើតឯកសារប្រាក់កម្ចីសិប្បនិម្មិត ដើម្បីបានដកប្រាក់របស់ក្រុមហ៊ុន ចំនួន ២៥លានរៀល។

ក្រោយពេលធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពិតជាបានប្រព្រឹត្ត និងបង្កើតឯកសារកម្ចីប្រាក់ សិប្បនិម្មិត ដើម្បីដកយកប្រាក់ពីក្រុមហ៊ុន ២៥លានរៀលមែន មូលហេតុយកលុយទៅព្យាបាលឪពុកឈឺ នៅមន្ទីពេទ្យ។

ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES