Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយុវជនម្នាក់ ចោទប៉ូលិសវ៉ៃ-ឆក់

យុវជនម្នាក់ ចោទប៉ូលិសវ៉ៃ-ឆក់

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ បានអះអាងថា ខ្លួនត្រូវបានមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុក កំពង់លែង ព្រួតគ្នា វាយធ្វើបាប និងប្រើដំបងឆក់ បណ្តាលឱ្យរងរបួសជាទម្ងន់ កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ។

តាមប្រភពបុរសឈ្មោះស៊ុន ប៊ុនហុង អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ថា នៅយប់កើតហេតុ មានកម្មវិធីខនសឺតមួយ រៀបចំនៅមុខអធិ ការដ្ឋាននគរបាលស្រុកកំពង់លែង ខណៈនោះខ្លួន និងក្មួយប្រុសម្នាក់ទៀត បានទៅដើរលេង។ លុះនៅវេលាខាងលើ ខ្លួននិងក្មួយ បានប៉ះសម្តីជាមួយយុវជនមួយក្រុមទៀត ដែលមានលំនៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង ដោយសារតែមានការយល់ច្រឡំគ្នា បន្ទាប់ពីស្គាល់គ្នាទាំងជនរងគ្រោះ និងយុវជនក្នុងឃុំដា បានសុំទោសគ្នាទៅវិញទៅមក រួចក៏បែកផ្លូវគ្នាជាធម្មតា។

ជនរងគ្រោះ បន្តថា បន្ទាប់ពីបែកផ្លូវគ្នាមករូបគេ និងក្មួយប្រុសពីរនាក់ បានដើរមកមើលកម្មវិធីជាបន្ត ពេលដើរ មកដល់ចំណុចមុខផ្ទះឈ្មោះឡុង ភារិទ្ធ ដែលជាមន្ត្រីនគរបាល នៃអធិការរដ្ឋាននគរបាលស្រុកកំពង់លែង ខណៈនោះក៏មានឈ្មោះថាង វៃ ដែលជាមន្ត្រីនគរបាលដែរ បានយកដំបង សម្រាប់បញ្ជាចរាចរណ៍ មកវាយ ក្បាលក្មួយប្រុសរបស់គាត់ ដែលកំពុងតែធ្វើដំណើរជាមួយគ្នា។ ពេលឃើញដូច្នេះ គាត់ក៏បានសួរទៅសមត្ថកិច្ច នោះថា “តើក្មួយខ្ញុំខុសអី បានជាពូយកដំបងមកវាយក្បាលគាត់?”។ ពេលនោះ ឈ្មោះ ឡុង ភារិទ្ធ បានមក ច្រានទ្រូងគាត់មួយទំហឹង ចំនួន២ដង បន្ទាប់ពីជនរងគ្រោះ និងសមត្ថកិច្ចខាងលើនេះ ប្រកែកគ្នាទៅមក ស្រាប់ តែមានសមត្ថកិច្ចផ្សេងទៀត ដែលកំពុងអង្គុយផឹកនៅក្បែរនោះដែរ បានស្ទុះមកព្រួតគ្នាចាប់វាយ និងយកដំបង ឆក់មកឆក់គាត់ជាច្រើនកន្លែង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ មិនតែប៉ុណ្ណោះនគរបាលថែមទាំងបាន យកគាត់ ពីរនាក់ក្មួយ ទៅឃុំនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់លែង មួយយប់ រហូតដល់ម៉ោង១០ព្រឹក ទើបដោះ លែងវិញ។

ជនរងគ្រោះ បន្តថា លុះនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ គ្រោះក៏បានដាក់ពាក្យបណ្តឹងនៅ ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង ដើម្បីទាមទាររកយុត្តិធម៌ តែមកដល់ពេលនេះ ខាងស្នងការ ពុំទាន់បានកោះហៅគាត់ ជាជនរងគ្រោះទៅធ្វើការដោះស្រាយនៅឡើយ។

ពាក់ព័ន្ធករណីនេះ លោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានអះអាងថា នៅយប់កើតហេតុ ពិតជាមានក្មេង ២ក្រុម ទាស់ទែងគ្នា ហើយសមត្ថកិច្ចបានចុះទៅហាមឃាត់ ក៏ប៉ុន្តែភាគីម្ខាងនោះមានកាយវិ ការច្រងេងច្រងាង ទើបសមត្ថកិច្ចមានការប៉ះទង្គិចខ្លះ។ ករណីនេះ លោកក៏មិនបដិសេធដែរ ហើយលោកក៏ បានហៅមកធ្វើការដោះស្រាយម្តងរួចមកហើយ តែភាគីជនរងគ្រោះ មិនព្រម ទើបលោកសុំឱ្យភាគីជនរងគ្រោះ ទៅព្យាបាលខ្លួនឱ្យជាសិន ទើបមកដោះស្រាយគ្នាម្តងទៀត។ ថ្ងៃស្អែកនេះ លោកអភិបាលស្រុកកំពង់លែង នឹងកោះ ហៅភាគីទាំងសងខាង មកធ្វើការសម្របសម្រួលម្តងទៀត។

លោកយ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឱ្យដឹងថា ករណីនេះ លោកបានទទួលសេចក្តីរាយ ការ ណ៍ពីលោកអធិការស្រុក រួចហើយ ។ លោកបញ្ជាក់ថា រឿងនេះបើមិនមានហេតុ វាក៏មិនមានផលដែរ តែទោះ ជាយ៉ាងណា លោកនឹងកោះអញ្ជើញភាគីទាំងសងខាង មកធ្វើការសម្របសម្រួល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣៕

RELATED ARTICLES