Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្សារថៃ ខ្ទេចតូបខ្មែរ ២៩០តូប

ភ្លើងឆេះផ្សារថៃ ខ្ទេចតូបខ្មែរ ២៩០តូប

ខេត្តឧត្តរមានជ័យ ៖ គ្រោះអគ្គិភ័យមួយ បានកើតឡើងម៉ោង ២១និង២០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅផ្សារឆងចម ក្នុងភូមិដាន ឃុំកាប់ជើង ស្រុកកាប់ជើង ខេត្តសុរិន្ទប្រទេសថៃ ជាប់នឹងព្រំប្រទល់ច្រកអន្តរជាតិ អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យឆេះតូបលក់ដូរអីវ៉ាន់របស់អាជីវករខ្មែរ នៅ ផ្សារថៃ អស់ជិត ៣០០តូប។

 ក្រោយពីទទួលបានព័ត៌មានពីបងប្អូនដែលជាអាជីវករលក់ដូរអីវ៉ាន់នៅផ្សារឆងចម ថាមានករណីអគ្គិភ័យឆាប ឆេះតូបលក់ដូរនៅចំណុចខាងលើភ្លាម លោកអ៊ុនសុភ័ក្ត្រ អភិបាលរងខេត្តឧត្តរមានជ័យ ទទួលបន្ទុកការងារ ព្រំដែន ដឹកនាំលោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិ អូរស្មាច់ ព្រមទាំងសមត្ថកិច្ចពាក់ ព័ន្ធមាត់ច្រក បានចុះសម្របសម្រួល និងជួយអន្តរាគមន៍ ដោយប្រើប្រាស់ឡានទឹកពន្លត់អគ្គិភ័យទាំងភាគីថៃ និងកម្ពុជា សរុប ៥០ គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងពន្លត់ភ្លើងបានទាំងស្រុង នៅវេលាម៉ោង ០១និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ តែសម្ភារ:ក្នុងតូប ឆេះអស់ក្លាយជាផេះ ទៅហើយ។

បើតាមការបញ្ជាក់ពីលោកឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានឲ្យ ដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ថា យោងតាមរបាយការណ៍សមត្ថកិច្ចខាងភាគីថៃ បានអះអាងថាករណីអ គ្គិភ័យនៅផ្សារឆងចម នេះ មូលហេតុគឺបណ្តាលមកពីទុស្សេខ្សែភ្លើង។

អគ្គិភ័យនេះ បានបង្កឲ្យរងនូវការខូតខាតតូបលកដូររបស់អាជីវករខ្មែរ ចំនួន២៩០តូប ក្នុងចំណោម ៣២០តូប មានម្ចាស់ចំនួន ១៧៥នាក់ ដែលមានប្រវែង (៣ម គុណ៥ម) សរុបផ្ទៃដី ២០០ម៉ែត្រ ៤ជ្រុង ត្រូវបានឆេះខ្ទេចទាំង ស្រុងតែម្តង។ ក្នុងនោះមានមនុស្សសន្លប់ ចំនួន៥នាក់ និងរងរបួសគ្រេចកជើងចំនួន០១នាក់។ សម្ភារ:ដែលរងនៃការខូតខាតដោយសារអគ្គិភ័យនេះ សរុបជាទឹកប្រាក់ ប្រហែល ១៧៨ ០៥៦ ០០០បាត ៕

RELATED ARTICLES