Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលើកកញ្ចក់ដាក់រថយន្ត ធ្លាក់សង្កត់កម្មករស្លាប់១

លើកកញ្ចក់ដាក់រថយន្ត ធ្លាក់សង្កត់កម្មករស្លាប់១

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ ជាកម្មករលើកកញ្ចក់ បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជួប គ្រោះថ្នាក់ធ្លាក់ផ្ទាំងកញ្ចក់សង្កត់ ពេលលើកដាក់លើឡាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅខាង មុខសណ្ឋាគារហាយន័ក ម៉ាន់ ជីងភីង ស្ថិតក្នុងក្រុមទី៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ  ជន វិន ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ មុខរបរកម្មករ  មានស្រុកកំណើតនៅខេត្តកំពត  បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងលើកផ្ទាំងកញ្ចក់ ដាក់លើរថយន្ត ជាអកុសល ស្រាប់តែផ្ទាំងកញ្ចក់រលំធ្លាក់សង្កត់កម្មកររងគ្រោះ បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងហើយ ក៏មានកម្មកររងរបួស ៣នាក់ទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យពិច័យសព រួចប្រគល់ឲ្យសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES