ភ្នំពេញ៖អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV លោកគួច ខេវិន បានជម្រុញឲ្យផលិតករក្នុង ស្រុកគូរផលិតមាតិការណាដែលផ្សារភ្ជាប់នូវការលើកស្ទួយអរិយធ័ម វប្បធ័ម ប្រពៃណីខ្មែរជាតិដ៍ផូផង់ ដើម្បី ឲ្យកូនខ្មែរជំនាន់ក្រោយបានចងចាំនិងថែរក្សារ ដោយពួកគេមិនគូរយកលែសគ្មានអ្នកឧត្ថម្ភ មិនចំណេញគ្រប់ ពេលនោះទេ ។លោកបានដាក់ជាសំណួរថាបើចំណេញមួយខែ ខាតមួយថ្ងៃដើម្បី វប្បធ៌មប្រពៃណីជាតិ ដែលអ្នកកំពុងជ្រកពីក្រោមនោះ តើបានឬទេ?ការបញ្ចេញមតិរបស់លោកខេវិន នាពេលនេះក្រោយពីលោក សង្កេតឃើញថាបច្ចុប្បន្នបណ្ដារស្ថានីយ៍ទូរទស្សន៍ឯកជនក្នុងមួយចំនួនស្ទើរតែគ្មានកម្មវិធីផ្សាយលើកតម្កើងព្រះរាជពិធីបុណ្យជាតិធំៗនោះទេ ហើយលោកបានដាស់តឿនថា” “វប្បធ៌រលត់ ជាតិរលាយ វប្បធ៌មពណ្ណរាយ ជាតិថ្កើងថ្កាន”គឺផ្តើមចេញពីយើងជាខ្មែរគ្រប់ៗគ្នា…”។
លោកគួច ខេវិន បានថ្លែងសារថា” មាសប្រាក់លុយកាក់ទ្រព្យសម្បត្តិនានាឬយសសក្តិ សេចក្តីថ្លៃថ្នូរ ភាពថ្កុំ ថ្កើងរុងរឿងល្បីល្បាញគ្រប់សព្វបែបយ៉ាងដែលកើតឡើង គឺពុំមានទេព្តាឯណាទម្លាក់ពីលើមេឃ មកឲ្យមនុស្ស នោះឡើយ គឺមានតែមនុស្សខ្លួនឯងប៉ុណ្ណោះដែលខិតខំប្រឹងប្រែងដោយបាតដៃទាំងពីរ របស់ខ្លួនឯង ទើបទទួល ផល នោះត្រឡប់មកវិញ ។ យ៉ាងណាមិញកិត្យានុភាពថ្កុំថ្កើងរុងរឿងល្បីល្បាញនៃវប្បធ៌ម អរិយធ៌ម ប្រពៃណី នៃជាតិសាសន៍នីមួយៗ វាក៏មិនមែនជាការប្រទានឲ្យដោយអទិទេពណាមួយមកឲ្យជាតិសាសន៍នោះដែរ តែវា ជាការខិតខំប្រឹងប្រែងខ្នះខ្នែង ទប់ជ្រែង ថែរក្សាការពារនិងលើកស្ទួយរបស់មនុស្សនៃជាតិសាសន៍នោះតែម្តង។ ការធ្លាក់ចុះ អ័ព្ទអន់ទន់ខ្សោយឬក៏រលាយបាត់នូវវប្បធ៌ម ប្រពៃណីនៃជាតិសាសន៍ប្រទេសណាមួយ ក៏ដោយ សារតែមនុស្សនៃប្រទេសនោះចោលម្សៀត ។ នាពេលបច្ចុប្បន្ន នៅស្រុកយើង វប្បធ៌មប្រពៃណីខ្មែរជាទូទៅ ហាក់កាន់តែឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ ថែរក្សាការពារនិងលើកតម្កើង ជាពិសេសខ្សោយទៅលើការ ផលិតកម្មវិធីទាក់ទងទៅនឹងវប្បធ៌ម អរិយធ៌ម ប្រពៃណីជាតិដើម្បីផ្សព្វផ្សាយឲ្យខ្មែរបានយល់និង បរទេសបាន ស្គាល់។ ក្រោមបាវចនា”ជាតិ សាសនា ព្រះមហាក្សត្រ” មានព្រះរាជពិធីបុណ្យ ពិធីបុណ្យជាច្រើនអនេកនៃខែ ឆ្នាំនិមួយៗ ប៉ុន្តែនៅលើកញ្ចក់ទូរទស្សន៍ឯកជនក្នុងស្រុកស្ទើរតែគ្មាន កម្មវិធីផ្សាយលើកតម្កើងព្រះរាជពិធីឬពិធី បុណ្យនោះ ក្រោមទ្រឹស្តី”មិនចំណេញ”ឬក្រោមលេសគ្មានអ្នកឧបត្ថម្ភ។ ចុះបើចំណេញមួយខែ ខាតមួយថ្ងៃដើ ម្បី វប្បធ៌មប្រពៃណីជាតិ ដែលអ្នកកំពុងជ្រកពីក្រោមនោះ តើបានឬទេ?ខាតលុយតែមួយគ្រា តែចំណេញនយោ បាយផ្សព្វផ្សាយវប្បធ៌មជាតិយូរអង្វែង តើអាចដែរទេ? ប្រសិនជាអាចនោះមិនត្រឹមតែជាការចូលរួមថែរក្សាការពារ លើកតម្កើងវប្បធ៌ម អរិយធ៌ម ប្រពៃណីជាតិខ្មែរ ប៉ុណ្ណោះទេ តែជាការផ្តល់ឱកាសជូនបណ្ឌិត សាស្ត្រាចារ្យ នាដករ នាដការី សិល្បករ សិល្បការនី តន្ត្រីករចាស់ ៗមានទេពកោសល្យ មានពិសោធន៍ មានស្នាដៃ ដើម្បីចែករំលែកនូវអ្វីទាំងនោះដល់មនុស្សខ្មែរជំនាន់ ក្រោយៗ ទៀត។”វប្បធ៌រលត់ ជាតិរលាយ វប្បធ៌មពណ្ណរាយ ជាតិថ្កើងថ្កាន”គឺផ្តើមចេញពីយើងជាខ្មែរគ្រប់ៗ គ្នាដែលមាន សតិសម្បជញ្ញៈ”។
គូរបញ្ជាក់ថាលោកគួច ខេវិន ធ្លាប់បានដឹកនាំផលិតកម្មវិធី កម្សាន្ដ អប់រំ វប្បធ័ម និងបណ្ដារកម្មវិធីជាច្រើន ទៀតនៅលើកញ្ចក់ទូរទស្សន៍បម្រើអារម្មណ៍មមហាជនជាច្រើនឆ្នាំមកហើយ ពិសេសគឺនៅពេលមានព្រះរាជ ពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះមហាវីរៈក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ,បុណ្យអុំទូក ,បុណ្យភ្ជុំបិណ្ឌនិងបុណ្យ ផ្សេងៗទៀតលោកតែងតែផលិតកម្មវិធីនោះតម្រូវឲ្យចំតាមពេលវេលាតែម្ដងដែលធ្វើឲ្យសកម្មភាពសិល្បៈនិងទិដ្ឋភាពសង្គមមានភាពរស់រវើកនិងលើកស្ទួយពីវប្បធ័មជាតិ។ប៉ុន្ដែរយៈពេលចុងក្រោយនេះគេកម្រឃើញមានផលិតកររូបណាផលិតកម្មវិធីដើម្បីលើកស្ទួយដល់វប្បធ៌ម អរិយ ធ៌ម ប្រពៃណីណាស់ ក្រោមហេតុផលថា គ្មានអ្នកឧបត្ថម្ភ ឬមិនចំណេញជាដើមទើបលោកខេវិន ពញាក់ស្មារតី ថាគូរតែពង្រឹងការផលិតនូវអ្វីដែលចំណេញដល់ជាតិខ្លះផង កុំគិតតែពីការចំណេញលុយគ្រប់ពេលពេក ។លោកថាតើចំណេញមួយខែ ខាតមួយថ្ងៃដើម្បី វប្បធ៌មប្រពៃណីជាតិ ដែលអ្នកកំពុងជ្រកពីក្រោមនោះ តើបាន ឬទេ?