Monday, November 18, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖ខាតមួយថ្ងៃដើម្បី វប្បធ៌មប្រពៃ​ណីជាតិ ដែលអ្នកកំពុង​ជ្រកពីក្រោមនោះ តើបាន​ឬ​ទេ?

លោកគួច ខេវិន ៖ខាតមួយថ្ងៃដើម្បី វប្បធ៌មប្រពៃ​ណីជាតិ ដែលអ្នកកំពុង​ជ្រកពីក្រោមនោះ តើបាន​ឬ​ទេ?

ភ្នំពេញ៖អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV លោកគួច ខេវិន បានជម្រុញឲ្យផលិត​ករក្នុង​ស្រុកគូរផលិតមាតិការណាដែលផ្សារភ្ជាប់នូវការលើកស្ទួយអរិយធ័ម វប្បធ័ម ប្រពៃណីខ្មែរជាតិដ៍ផូផង់ ដើម្បី​ឲ្យកូនខ្មែរជំនាន់ក្រោយបានចងចាំនិងថែរក្សារ ដោយពួកគេមិនគូរយកលែសគ្មានអ្នកឧត្ថម្ភ មិនចំណេញគ្រប់​ពេលនោះទេ ហើយលោកបានដាក់ជាសំណួរថាបើចំណេញមួយខែ ខាតមួយថ្ងៃដើម្បី វប្បធ៌មប្រពៃណីជាតិ ដែលអ្នកកំពុងជ្រកពីក្រោមនោះ តើបានឬទេ?ការបញ្ចេញមតិរបស់លោកខេវិន នាពេលនេះក្រោយពីលោក​សង្កេតឃើញថាបច្ចុប្បន្នបណ្ដារស្ថានីយ៍ទូរទស្សន៍ឯកជនក្នុងមួយចំនួនស្ទើរតែគ្មានកម្មវិធីផ្សាយលើកតម្កើងព្រះរាជពិធីបុណ្យជាតិធំៗនោះទេ ហើយលោកបានដាស់តឿនថា” “វប្បធ៌រលត់ ជាតិរលាយ វប្បធ៌មពណ្ណរាយ ជាតិថ្កើងថ្កាន”គឺផ្តើមចេញពីយើងជាខ្មែរគ្រប់ៗគ្នា…”។

 លោកគួច ខេវិន បានថ្លែងសារថា” មាសប្រាក់លុយកាក់ទ្រព្យសម្បត្តិនានាឬយសសក្តិ សេចក្តីថ្លៃថ្នូរ ភាពថ្កុំ​ថ្កើង​រុងរឿងល្បីល្បាញគ្រប់សព្វបែបយ៉ាងដែលកើតឡើង គឺពុំមានទេព្តាឯណាទម្លាក់ពីលើមេឃមក​ឲ្យមនុស្ស​នោះឡើយ គឺមានតែមនុស្សខ្លួនឯងប៉ុណ្ណោះដែលខិតខំប្រឹងប្រែងដោយបាតដៃទាំងពីរ របស់ខ្លួនឯង ទើបទទួល​ផល នោះត្រឡប់មកវិញ ។ យ៉ាងណាមិញកិត្យានុភាពថ្កុំថ្កើងរុងរឿងល្បីល្បាញនៃវប្បធ៌ម អរិយធ៌ម ប្រពៃណី​នៃ​ជាតិ​សាសន៍នីមួយៗ វាក៏មិនមែនជាការប្រទានឲ្យដោយអទិទេពណាមួយមកឲ្យជាតិសាសន៍នោះដែរ តែវា​ជា​ការខិតខំប្រឹងប្រែងខ្នះខ្នែង ទប់ជ្រែង ថែរក្សាការពារនិងលើកស្ទួយរបស់មនុស្សនៃជាតិសាសន៍នោះតែម្តង។ ការធ្លាក់ចុះ អ័ព្ទអន់ទន់ខ្សោយឬក៏រលាយបាត់នូវវប្បធ៌ម ប្រពៃណីនៃជាតិសាសន៍ប្រទេសណាមួយ ក៏ដោយ​សារ​តែមនុស្សនៃប្រទេសនោះចោលម្សៀត ។ នាពេលបច្ចុប្បន្ន នៅស្រុកយើង វប្បធ៌មប្រពៃណីខ្មែរជាទូ​ទៅ​ហាក់កាន់តែឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ ថែរក្សាការពារនិងលើកតម្កើង ជាពិសេសខ្សោយទៅ​លើការ​ផលិត​កម្មវិធីទាក់ទងទៅនឹងវប្បធ៌ម អរិយធ៌ម ប្រពៃណីជាតិដើម្បីផ្សព្វផ្សាយឲ្យខ្មែរបានយល់និងបរទេស​បាន​ស្គាល់។ ក្រោមបាវចនា”ជាតិ សាសនា ព្រះមហាក្សត្រ” មានព្រះរាជពិធីបុណ្យ ពិធីបុណ្យជាច្រើនអនេកនៃ​ខែឆ្នាំនិមួយៗ ប៉ុន្តែនៅលើកញ្ចក់ទូរទស្សន៍ឯកជនក្នុងស្រុកស្ទើរតែគ្មានកម្មវិធី​ផ្សាយលើកតម្កើងព្រះរាជពិធី​ឬពិធីបុណ្យនោះ ក្រោមទ្រឹស្តី”មិនចំណេញ”ឬក្រោមលេសគ្មានអ្នកឧបត្ថម្ភ។ ចុះបើចំណេញមួយខែ ខាតមួយ​ថ្ងៃដើម្បី វប្បធ៌មប្រពៃណីជាតិ ដែលអ្នកកំពុងជ្រកពីក្រោមនោះ តើបានឬទេ?ខាតលុយតែមួយគ្រា តែចំណេញ​ន​យោបាយផ្សព្វផ្សាយវប្បធ៌មជាតិយូរអង្វែង តើអាចដែរទេ? ប្រសិនជាអាចនោះមិនត្រឹមតែជាការចូលរួមថែ​រក្សាការពារ លើកតម្កើងវប្បធ៌ម អរិយធ៌ម ប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ តែជាការផ្តល់ឱកាសជូនបណ្ឌិត សាស្ត្រាចារ្យ នាដករ នាដការី សិល្បករ សិល្បការនី តន្ត្រីករចាស់ៗមានទេពកោសល្យ មានពិសោធន៍ មាន​ស្នាដៃ ដើម្បីចែករំលែកនូវអ្វីទាំងនោះដល់មនុស្សខ្មែរជំនាន់ក្រោយៗទៀត។”វប្បធ៌រលត់ ជាតិរលាយ វប្បធ៌ម​ពណ្ណរាយ ជាតិថ្កើងថ្កាន”គឺផ្តើមចេញពីយើងជាខ្មែរគ្រប់ៗគ្នាដែលមានសតិសម្បជញ្ញៈ”។

 សូមបញ្ជាក់ថាលោកគួច ខេវិន ធ្លាប់បានដឹកនាំផលិតកម្មវិធី កម្សាន្ដ អប់រំ វប្បធ័ម និងបណ្ដារកម្មវិធីជាច្រើន​ទៀត​នៅលើកញ្ចក់ទូរទស្សន៍បម្រើអារម្មណ៍មមហាជនជាច្រើនឆ្នាំមកហើយ ពិសេសគឺនៅពេលមានព្រះ​រាជពិ​ធីបុណ្យ ចម្រើនព្រះជន្ម ព្រះមហាវីរៈក្សត្យនៃព្រះរាជាណាចក្រកម្ពុជា ,បុណ្យអុំទូក ,បុណ្យភ្ជុំបិណ្ឌនិង​បុណ្យ​ផ្សេងៗទៀតលោកតែងតែផលិតកម្មវិធីនោះតម្រូវឲ្យចំតាមពេលវេលាតែម្ដងដែលធ្វើឲ្យសកម្មភាពសិល្បៈនិងទិដ្ឋភាពសង្គមមានភាពរស់រវើកនិងលើកស្ទួយពីវប្បធ័មជាតិ។ប៉ុន្ដែរយៈពេលចុងក្រោយនេះគេកម្រឃើញមានផលិតកររូបណាផលិតកម្មវិធីដើម្បីលើកស្ទួយដល់វប្បធ៌ម អរិយ​ធ៌ម ប្រពៃណីណាស់ ក្រោមហេតុផលថា គ្មានអ្នកឧបត្ថម្ភ ឬមិនចំណេញជាដើមទើបលោកខេវិន ពញាក់ស្មារតី​ថាគូរតែពង្រឹងការផលិតនូវអ្វីដែលចំណេញដល់ជាតិខ្លះផង កុំគិតតែពីការចំណេញលុយគ្រប់ពេលពេក ។លោកថាតើចំណេញមួយខែ ខាតមួយថ្ងៃដើម្បី វប្បធ៌មប្រពៃណីជាតិ ដែលអ្នកកំពុងជ្រកពីក្រោមនោះ តើបាន​ឬទេ?

RELATED ARTICLES