Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនារីជិតចូលរោងការ ខឹងគូដណ្ដឹង ធ្វើអត្តឃាត

នារីជិតចូលរោងការ ខឹងគូដណ្ដឹង ធ្វើអត្តឃាត

ភ្នំពេញ ៖ នារីម្នាក់ មានគូដណ្ដឹង ជិតចូលរោងការទៅហើយ បែរជាសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយ យកអាវចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល ព្រោះតែទាស់សម្ដី មិននិយាយរកគ្នាជាមួយបុរសជាគូដណ្តឹង រឿងចាញ់បោកគេ អស់ចំនួន៣០០ដុល្លារ ។

ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅជាប់ផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះ មានឈ្មោះហាក់ ឌីណា អាយុ២២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល លេខ១ ជាន់ទី៥ ជាមួយគូដណ្តឹង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានី ភ្នំពេញ ។

  តាមប្រភពបុរសជាគូដណ្តឹង បានប្រាប់ឱ្យដឹងថា មុនកើតហេតុ ខ្លួននិងគូដណ្ដឹង បានទាស់សម្ដីគ្នាបន្តិចបន្តួច រឿងចាញ់បោកគេ អស់លុយ៣០០ដុល្លារ ។ បន្ទាប់មក រូបគេបានចេញពីបន្ទប់ជួល ទៅធ្វើការដូច ចំណែកនារី រងគ្រោះត្រូវជាគូដណ្តឹង មិនបានចេញទៅធ្វើការនោះទេ ដោយនៅក្នុងបន្ទប់ តែម្នាក់ឯង ។ លុះមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃកើតហេតុ ខាងលើ ខ្លួនបានចេញពីធ្វើការ ត្រឡប់មកបន្ទប់ ជួលវិញ ខណៈពេលឡើងមកដល់មុខបន្ទប់បានគោះទ្វារ និងស្រែកហៅគូដណ្តឹងខ្លាំងៗ មិនឃើញនារីរង គ្រោះបើកទ្វារឱ្យសោះ ក៏សម្រេចចិត្តធាក់ទ្វារចូលទៅ ស្រាប់តែឃើញនារីជាគូដណ្តឹង បានយកអាវចងកនៅ លើស្នួដែកដាក់សម្លៀកបំពាក់ ស្លាប់បាត់ទៅហើយ ទើបខ្លួនបានស្រែកឱ្យអ្នករស់នៅបន្ទប់ជិតខាង ជួយនិង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកទីតាំងកើតហេតុ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣បាន ចុះមកដល់ ធ្វើការពិនិត្យនិងយកខ្សែព័ទ្ធជុំវិញបន្ទប់កើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែក កោសល្យវិច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកពិនិត្យសពនារីរងគ្រោះ។ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច បានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES