ភ្នំពេញ៖តាមរយៈការបង្ហាញខ្លួនការLive លើហ្វេសបុកកាលពីពេលថ្មីៗនេះបង្ហាញថាឱក សុគន្ធកញ្ញា ចាប់ផ្ដើមឡើងគីឡូជាថ្មីម្ដងទៀតហើយ នៅពេលដែលនាងកំពុងពពោះកូនទី២ ដែលផ្ទៃពោះនាងកាន់តែរីកធំពីមួយថ្ងៃទៅមួយថ្ងៃនេះ ដែលខុសពីការបង្ហាញខ្លួនកាលពីចុងខែកញ្ញា ក្នុងនាមជាគ្រូបង្វឹគ(Coach)The Voice Cambodia រដូវកាលទី៣ នោះកញ្ញា ពូកែតុបតែងខ្លួនមើលសឹងតែមិនដឹងថាមានផ្ទៃពោះឡើយ ។ប៉ុន្ដែគ្មានអ្វីចម្លែកទេដែលអំឡុងពេលមានផ្ទៃពោះនារីទាំងឡាយឡើងគីឡូនោះ ហើយសុគន្ធកញ្ញា បានសម្រកទម្ងន់៤ឆ្នាំ មកហើយ ក្រោយសម្រាលកូនប្រុសទី១ តែពេលនេះនាងសម្រេចចិត្តយកកូនទី២ ទើបគីឡូចាប់ផ្ដើមឡើងស្រឺតៗម្ដងទៀត។
ប្រភពបានឲ្យដឹងថាឱក សុគន្ធកញ្ញា ត្រៀមខ្លួនទៅសម្រាលកូនស្រីនេះនៅដើមឆ្នាំ២០២៤ ខាងមុខនៅថៃ ដូចការសម្រាលកូនទី១ដែរ ខណៈដែលពេលនេះទោះជានាងមានផ្ទៃពោះកាន់តែរីកធំមែន ប៉ុន្ដែការងារសិល្បៈរបស់នាងនៅតែបន្ដ មិនទាន់សម្រាកដើម្បីត្រៀមខ្លួនសម្រាលមុនថ្ងៃមកដល់ជាច្រើនថ្ងៃនោះទេ ។តាមព័តមានថាសុគន្ធកញ្ញា ទទួលបានសេចក្ដីសុខផ្លូវចិត្តខ្លាំង ព្រោះនាងចង់បានកូនស្រីតាំងពីដំបូង ឥឡូវពេលនេះផែនការណ៍ធំបានដូចបំណង។
ឱក សុគន្ធកញ្ញា នៅតែត្រូវបានគេចាត់ទុកថានាងជោគជ័យទាំងអាជីពចម្រៀងនិងស្នេហា នៅឆ្នាំ២០២៣ ហើយមិនយូទេតារាវ័យ៣៧ឆ្នាំ រូបនេះ នឹងក្លាយទៅជាជំទាវជាមិនខាន ព្រោះមុនេះមានតារាខ្លះបានហៅស្វាមីនាងលោកអ៊ឹង សុខលី ដែលជាអគ្គនាយកទូរទស្សន៍ហង្សមាសថាជាលោកឧកញ៉ាៗទៅហើយ បើទោះជាគេមិនទាន់ឃើញមានព្រះរាជក្រឹត្យត្រាស់បង្គាប់ពីព្រះករុណាជាផ្លូវការ និងបង្ហាញជាសាធារណៈក្ដី ។ប្រភពបានឲ្យដឹងថាសុគន្ធកញ្ញា កាន់តែពិបាកក្នុងការប្រជែងឬរក្សារតំណែងជាតារាស្រីលំដាប់ជូរមុខតទៅទៀតរបស់ហង្សមាសនាពេលអនាគត ក្រោយពីមានកូន២នេះ ដែលពេលនោះស្វាមីនាងកាន់តែ ផ្ដោតឲ្យកញ្ញា ងាកទៅកាន់តំណែងធំៗជាJudge និងCoach បន្ថែមទៀតដើម្បីទប់លំនឹងកុំឲ្យធ្លាក់ចុះ ព្រោះការច្រៀងបទបែបយុវវ័យរបស់នាងអាចលែងសូវពេញនិយមខ្លាំងដូចមុន ។តែយ៉ាងណាលោកនូ ស៊ឹប បានអះអាងថាសុគន្ធកញ្ញា មានសម្ថភាពល្អ ហេតុនេះកុំថាឡើយមានកូន២ ទោះជាកូន៤ ទៅ៥នាក់ ក៍នៅតែល្បីដែរឲ្យតែរក្សារខ្លួនឲ្យបានសាកសមជាតារា និងមានសុខភាពល្អ ។
តារាស្រីវ័យក្មេងដែលអាចចូលទៅជំនួសឱក សុគន្ធកញ្ញា នៅពេលដែលនាងលែងសូវចេញបទបែបយុវវ័យតទៅទៀតនោះត្រូវបានគេមើលឃើញថាមានដូចជានាងវី ឌីណែត ,រ៉េត ស៊ូហ្សាណា ,ឈីន រតនៈ និងឈិន ម៉ានិច្ច ជាដើម។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថានៅពេលដែលសុគន្ធកញ្ញា ក្លាយទៅជាសាច់ញាត្តិរបស់ថៅកែបែបនេះនាងនឹងមិនត្រូវបានគេផ្អឹប ឬទម្លាក់ចុះឡើយ ពោលគឺកាន់តែឡើងខ្លាំងថែមទៀត។នេះបើតាមលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័តមានយើង។តែសម្រាប់មហាជនយល់ថា”រលកក្រោយ ច្រានរលកមុន” ហេតុនេះបើសុគន្ធកញ្ញា គ្មានអ្វីថ្មីទេ នោះច្បាស់ជានាងអាចនឹងពិបាកទប់លំនឹងជាមិនខាន ព្រោះអ្នកគាំទ្រមិនគិតថានាងជាប្អូនថ្លៃថៅកែ ត្រូវតែគាំទ្ររហូតនោះទេ ។
ក្រៅពីឱក សុគន្ធកញ្ញា តារាដែលឡើងគីឡូនាពេលនេះមានដូចជាទឹម រដ្ឋា ,យក់ ថិតរដ្ឋា និងសួស វីសា ជាដើម ខណៈដែលបេប៊ី និងទេព បូព្រឹក្ស កំពុងព្យាយាមសម្រកទម្ងន់ដូចគ្នា។សម្រាប់អ្នកគាំទ្រសុគន្ធកញ្ញា វិញពួកគេជឿរថាកញ្ញា នឹងមានសុភមង្គលទ្វេដង ក្រោយទទួលបានកូនទី២នេះ ព្រោះបានកូន១ប្ដីស្ទើលេបនាងទៅហើយ ចុះកូន២ និងផ្គាប់ចិត្តនាងយ៉ាងណាទៅ ?ប៉ុន្ដែត្រឹមកូនទី២នៅមិនទាន់គ្រប់គ្រាន់សម្រាប់សុគន្ធកញ្ញា ទេព្រោះនៅថ្ងៃរៀបការនាងឆ្លើយតបទៅនាយក្រឹម ដែលឲ្យយោបល់ថាគូរតែយកកូនភ្លោះឲ្យដូចនាយ នោះថានាងចង់បានកូន៣ ហេតតុនេះ អាចរំលងការយកកូនទី២ ខ្ទង់៤ឆ្នាំ ទៀតនាងនឹងយកកូនថែម១ទៀត ជាមិនខាន ៕