Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍ចោរលួចម៉ូតូ ប៉េអឹមចាប់បានទាំង២

គូស្នេហ៍ចោរលួចម៉ូតូ ប៉េអឹមចាប់បានទាំង២

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ០២នាក់ ជាគូស្នេហ៍ ត្រូបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាព លួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច រួចរត់កេចខ្លួន។

សង្ស័យទាំង២នាក់ ទី១-ឈ្មោះតាំង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ និងទី២-ឈ្មោះយ៉ា សុខណាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនិងលំនៅមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងមកកាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការកង រាជអា វុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចកាច់កម៉ូតូ ០១គ្រឿង នៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបើក ការស្រាវជ្រាវ តាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ខាងលើ់ដោយ ចាប់យកវត្ថុតាង ម៉ូតូ ០១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២២ ស្លាកលេខ ស្វាយរៀង 1T-2940 ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES