Friday, October 18, 2024
Homeតារាខ្មែរស្រីស្អាត គីម ហួរ ជិះតាក់ស៊ីថតកុន

ស្រីស្អាត គីម ហួរ ជិះតាក់ស៊ីថតកុន

គីម ហួរ ធ្លាប់លេចមុខជាច្រើន តាម MV របស់ផលិតកម្មរស្មីហង្សមាស និងតាមភាពយន្តមួយចំនួនទៀត មួយរយៈចុងក្រោយនេះ ទើបធ្វើឱ្យគេចាប់អារម្មណ៍ក្រមុំដែលធ្វើដំណើរមកពីខេត្តកំពត រូបនេះជាខ្លាំង ហើយតាមរយៈទេពកោសល្យរបស់ស្រីក្មេងរូបនេះ គេថា នាងនឹងអាចលេចធ្លោនាពេលខាងមុខជាមិនខាន។ ប៉ុន្តែ តាមរយៈការលេចមុខនាពេលថ្មីៗនេះ តារារួមអាជីពជាច្រើនបានចាប់អារម្មណ៍កញ្ញាហួរ ដោយសារតែពេលមកដល់ និងត្រឡប់ទៅវិញ ស្រីស្រស់មិនមានរថយន្តផ្ទាល់ខ្លួនជិះឡើយ គឺមានតែតាក់ស៊ីម៉ែត្រ ចាំមកទទួលនាងប៉ុណ្ណោះ។

ឆ្លើយតបសំណួរថាតើហេតុអ្វីបានជាកញ្ញាគីម ហួរ មិនព្រមទិញឡានផ្ទាល់ខ្លួនជិះ ហើយមកជិះតាក់ស៊ីបែបនេះ?

ស្រីស្រស់វាចាថា “ខ្ញុំទើបចូលសិល្បៈបានត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ហើយមិនទាន់មានលទ្ធភាពទិញឡានជិះទេ គឺទាល់តែមួយឆ្នាំទៀត ទើបអាចសន្សំបាន។ ខ្ញុំនិយាយតាមត្រង់ចុះ គឺកន្លងមកមានគេចង់ទិញឡាន និងឱ្យអ្វីដែលយើងចង់បានមែន តែដូចដឹងហើយបង គឺទាល់តែយើងព្រមដែរ ទើបបាន គេមិនមែនចេះតែឱ្យយើងទទេនោះទេ…(សើច)។ ខ្ញុំអត់ចង់ធ្វើអីចឹងទេ សុខចិត្តជិះតាក់ស៊ីវិញ ហើយយើងធ្វើតែអំពើល្អៗ គឺចង់ឱ្យតែជួបអ្នកណាល្អៗបានហើយ នាពេលខាងមុខនេះ”។

ក្រៅពីមិនទាន់មានឡានទំនើបដូចគេនោះ គីម ហួរ ក៏មិនទាន់មានផ្ទះផ្ទាល់ខ្លួនដែរ ហើយតាមប្រភពថា ប្រសិនបើស្រីស្អាតរូបនេះ ព្រមលោតឆត្រដូចតារាមួយចំនួននោះ នាងនឹងមានទ្រព្យយ៉ាងរហ័សជាមិនខាន ព្រោះពេលនេះមានប្រុសៗមិនតិចនាក់ទេ ដែលកំពុងតាមដាក់អន្ទាក់ស្នេហ៍ស្រីក្មេងរូបនេះ ហើយឱ្យតែនាងព្រមធ្វើជាស្រីកំណាន់ចិត្ត លួចលាក់របស់គេនោះ នាងនឹងក្លាយជាជំទាវលាក់មុខ ដែលដេកចាយលើគំនរទ្រព្យជាមិនខាន។

ស្រីស្រស់គីម ហួរ វាចាថា “និយាយត្រង់ទៅបង អារឿងមានគេទាក់ទងអីចឹងៗអី គឺចេះតែមានហើយ តែសំខាន់លើខ្លួនយើងទេបង។ បងឯងមើលឃើញហើយថា ខ្ញុំមានគេជួយអត់? បើអត់មានឡានផ្ទាល់ខ្លួន ជិះផងហ្នឹង! ចំពោះរឿងថា តើពេលនេះខ្ញុំមានសង្សារឬនៅនោះ គឺអារឿងហ្នឹង ខ្ញុំដូចជាអត់ទាន់ចង់និយាយទេបង គ្រាន់តែថា មានគេស្រលាញ់ច្រើនដែរហ្នឹង!”។

គីម ហួរ ធ្លាប់ជាអតីតបេក្ខភាពកម្មវិធីប្រលង Freshie Girl & boys ឆ្នាំ២០១៣ មិនជាប់ចំណាត់ថ្នាក់ឡើយ តែនាងក៏ឈានមកថតភាពយន្តរឿង “វាសនាកូនភ្លោះ”, “ជំពាក់ចិត្តព្រោះស្រលាញ់”, “ឱ! កូនសម្លាញ់” និងថត MV ឱ្យផលិតកម្មថោន សាន់ដេ និងហង្សមាស ជាដើម។ ថ្មីៗនេះដែរ គីម ហួរ មានការចាប់អារម្មណ៍ច្រើន តាមរយៈបទតារាចម្រៀងល្បីៗរបស់តារាហង្សមាស ពេជ្រ សោភា, នី រតនា, នៅ ស៊ីនឿន និងលោកម៉ាទីន ជាដើម។

តាមព័ត៌មានថា កញ្ញាគីម ហួរ ត្រូវបានបណ្តាផលិតករមួយចំនួន ទាក់ទងឱ្យនាង​ថតរឿងដែលមានឈុតស្នេហា ស្រើបស្រាល មិនពាក់អាវដូចនាងឌុច លីដា តែក្រមុំសាច់សខ្ចីរូបនេះនៅរារែកចិត្ត ព្រោះតែខ្លាចគេរិះគន់។

គីម ហួរ អាយុ២១ឆ្នាំ កម្ពស់១,៦២ម៉ែត្រ ទម្ងន់៤៧គ.ក្រ និយាយទាំង​សំណើចថា “កាលខ្ញុំប្រលង Freshie មិនជាប់ ដោយសារតែកាលហ្នុងខ្ញុំធាត់ពេក គឺជាង៥០គីឡូឯណោះ តែឥឡូវខ្ញុំមិនឱ្យឡើងទៀតទេ គឺហាត់ប្រាណរាល់ថ្ងៃហ្នឹង! ចំពោះរឿងមានគេទាក់ទងឱ្យថតរឿងស្នេហាស្រើបស្រាលនោះ គឺមានមែន តែខ្ញុំមិនទទួលទេ ព្រោះខ្ញុំមិនហ‘នាខ្លាចគេរិះគន់ ម៉្យាងទៀត ខ្ញុំមិនចង់ល្បី​អីចឹងផង! ពេលខ្លះមាន​គេសួរថា ចុះបើផលិតកម្ម​គេឱ្យថ្លៃ អ្ហែងព្រមថតអត់? ខ្ញុំថាអត់ទេ! គឺអត់ប្តូរចិត្តទេ អត់ចង់តែម្តង។ ខ្ញុំថតភាពយន្ត គឺមិនប្រកាន់ថាទាល់តែតួឯកបានថតនោះទេ តែចូលចិត្តថតតួបែបឡប់ឆ្កួតៗ តួស្រីចរិតប្រុសអីហ្នឹងត្រូវហ្មង…(សើច)។ និយាយទៅ ផលិតកម្ម BKS ហៅថតរឿងនេះ ខ្ញុំសប្បាយចិត្តដែលបានលេងតួត្រូវចរិតរបស់ខ្ញុំតែម្តង”។

គីម ហួរ បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ ដោយសារតែមានបញ្ហាជីវភាព ហើយមកចូលសិល្បៈ។ តារាស្រីរូបស្រស់នេះអះអាងថា សម្រស់នាងនៅហ្ស៊ីនទាំងអស់ មិនមានការកែច្នៃត្រង់ណាមួយឡើយ។ ក្រៅពីលេចមុខតាមភាពយន្ត និង  MV នោះ គេក៏ចាប់អារម្មណ៍គីម ហួរ តាមរយៈស្ពតមួយចំនួនដែរ ដូចជាស្ពតវីង , ម៉ូតូយ៉ាម៉ាហា, ឡេលាបខ្លួន និងស្រាជាដើម…

 

RELATED ARTICLES