Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសមត្ថកិច្ចចុះពិនិត្យហាងម៉ាស្សា ធ្វើកិច្ចសន្យា ហាមបង្កប់សេវាស្រួល

សមត្ថកិច្ចចុះពិនិត្យហាងម៉ាស្សា ធ្វើកិច្ចសន្យា ហាមបង្កប់សេវាស្រួល

ខេត្តបន្ទាយមានជ័យ ៖ នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការត្រួតពិនិត្យនិងអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យា ជាមួយម្ចាស់ហាងម៉ាស្សា-កោសជប់នានា នៅភូមិប៉ាលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហាមដាច់ខាត លួចលាក់បង្កប់សេវាផ្លូវភេទ។

ការចុះធ្វើកិច្ចសន្យាខាងលើនេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយព័ត៌មានថា តាមបណ្តាហាងម៉ា ស្សា- កោសជប់ នៅក្រុងប៉ោយប៉ែត ជាច្រើន មានបង្កប់សេវាកម្មផ្លូវភេទ តម្លៃសមរម្យ ដោយក្នុងនោះ ប្រជាពល រដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានបញ្ជាក់ថា ហាងម៉ាស្សា-កោសជប់នានា នៅភូមិបាលិ លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានបង្កប់សេវាកម្មផ្លូវភេទ និងជួញដូរផ្លូវភេទ ដោយមាននារី ស្រស់ស្អាត ក្មេងៗ រង់ចាំបម្រើ តាមតម្រូវការ ហើយអ្នកដែលចូលទៅម៉ាស្សា ឬកោសជប់ ឱ្យតែមានចំណង់ គឺអាចរួម ភេទនៅទីនោះបាន ដោយមិនចាំបាច់ទៅផ្ទះសំណាក់ សំខាន់ឱ្យតែត្រូវថ្លៃគ្នា។ ពោលគឺតម្លៃ ចាប់ពី ៤ម៉ឺនរៀល ទៅ៨ម៉ឺនរៀល សម្រាប់ការរួមភេទម្តង ឬ១លើក។

ប្រភពដដែល បន្តថា ក្នុងនោះគេឃើញនារីៗ ដែលជាអ្នកកោសជប់ នៅតាមបណ្តាហាង ក្នុងភូមិសាស្ត្រខាង លើ គឺតែងតែស្លៀកពាក់ខើចលើខើចក្រោម លេចលើលេចក្រោម ក្នុងបំណងទាក់ទាញចំណង់រ បស់ភ្ញៀវ ប្រុសៗ ដែលជាហេតុនាំឱ្យភ្ញៀវបុរសៗ ទប់អារម្មណ៍មិនជាប់ ឈានដល់តថ្លៃគ្នា ថែមលុយរួមភេទតែម្តង។ លើសពីនេះទៅទៀត ក៏មានបុគ្គលិកក្នុងហាងកោសជប់មួយចំនួន បានណែនាំអូសទាញភ្ញៀវឱ្យរួមភេទ ជាមួយនារីស្អាតៗ ក្នុងតម្លៃខ្ពស់លើសពី ១០ម៉ឺនរៀល ក៏មាន ដើម្បីបានប្រាក់កម្រៃជើងសា ឬហៅថាទឹកតែ ដោយខ្លះ រួមភេទនៅក្នុងបន្ទប់នៃហាងម៉ាស្សា-កោសជប់ និងខ្លះទៀត ណាត់ឬដឹកគ្នាទៅដេកផ្ទះសំណាក់ ជាហូរហែ ដោយនារីៗដែលបម្រើការងារ នៅតាមបណ្តាហាងម៉ាស្សា-កោសជប់ ត្រង់ចំណុចខាងលើ គឺភាគ ច្រើនជាជនជាតិវៀតណាម។

ក្រោយការបែកធ្លាយព័ត៌មានខាងលើនេះ កម្លាំងអធិការក្រុងប៉ោយប៉ែត បានចុះធ្វើការពិនិត្យ និងធ្វើកិច្ច សន្យាជាមួយម្ចាស់ហាងកោសជប់ និងម៉ាស្សា នៅតំបន់នោះ ដោយហាមដាច់ខាត មិនឱ្យមានលួចលាក់ បង្កប់បម្រើសេវាផ្លូវភេទ៕

RELATED ARTICLES