Friday, January 24, 2025
Homeព័ត៌មានជាតិខឹម វាសនា បង្អាប់ល្ងង់ងោះ មុខខ្មោចខ្លាច ពេជ្រ ស្រស់ ឆ្លើយតប ហៅចែអណ្តើក

ខឹម វាសនា បង្អាប់ល្ងង់ងោះ មុខខ្មោចខ្លាច ពេជ្រ ស្រស់ ឆ្លើយតប ហៅចែអណ្តើក

ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា លោកបណ្ឌិតពេជ្រ ស្រស់ ត្រូវបានលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បង្អាប់ថា ល្ងង់ងោះ មុខអាក្រក់ដូចប្រេត សូម្បីខ្មោចឃើញខ្លាច ។ ជាការឆ្លើយតប លោកបណ្ឌិតពេជ្រ ស្រស់ បានប្រកាសណាត់ជួបលោកខឹម វាសនា ដើម្បីល្បងសម្ដី តទល់ ដេញដោលគ្នាពីរឿងជំនឿនិងសាសនា តែដោយសារមេបក្សជួង ខឹម វាសនា មិនឆ្លើយតប ទើបលោកបណ្ឌិតពេជ្រ ស្រស់ ហៅលោកខឹម វាសនា ថា “ចែអណ្តើក” ។

លោកបណ្ឌិតពេជ្រ ស្រស់ បានបញ្ជាក់តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងន័យឆ្លើយតបទៅលោកខឹម វាសនា ដែលបានបង្អាប់លោកថា ល្ងង់ងោះនោះថា “ ចែស្នា របស់ខ្ញុំ បានផ្លោងមកខ្ញុំវិញហើយ ហិហិ ខ្ញុំចង់ជួបចែណាស់ កាលមុនខ្ញុំទៅចម្ការចែដែរ ប៉ុន្តែគេមិនឱ្យខ្ញុំចូលជួបចែទេ តើធ្វើដូចម្តេចបានចូលជួបចែ? ចែស្នា ជួយរកវិធីឱ្យខ្ញុំបានជួបចែផង ហើយយើង២នាក់ ដេញដោលគ្នាលើផ្លូវកណ្តាល ក្រោមហេតុផលមនុស្សលោក។ កន្លងមក ចែស្នា ណាត់គេជួប ម្តងនេះខ្ញុំណាត់ចែស្នា ជួបម្តង “ ។

លោកបណ្ឌិតពេជ្រ ស្រស់ បានសរសេរបន្ថែមថា “ កីឡាករប្រដាល់ភូមា Dave Leduc និងកីឡាករប្រដាល់ ព្រំ សំណាង បានជួបគ្នានៅថ្ងៃទី០៥ ខាងមុខនេះហើយ តើខ្ញុំ ពេជ្រ ស្រស់ និងចែស្នា នឹងជួបគ្នានៅថ្ងៃណា ? សូមចែជួយឆ្លើយតប  និងណាត់ពេលវេលាជួបផង ហើយកូនព្រហ្ម កុំចេះតែធម៌ជេរពេក ត្រូវរៀនសង្រួមខ្លះផងទៅណាកូនៗ បើកូនព្រហ្មបញ្ឈប់ពាក្យជេរ ខ្ញុំនឹងបើក Comment វិញ យើងតតាំងគ្នាក្រោមពាក្យសីលធម៌និងក្នុងភាពគ្រួសារខ្មែរតែមួយ លើកនេះគឺខ្ញុំជាអ្នកណាត់ចែស្នា មុន កុំឱ្យយប់យូរសុបិនច្រើន “ ។

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិតពេជ្រ ស្រស់ បានសរសេរបន្ថែមថា “ ជូនចំពោះពូខឹម វាសនា ហៅចែស្នា ជាទីស្រលាញ់! ពីយប់នេះតទៅ ចែស្នា និងខ្ញុំចែកផ្លូវគ្នាដើរចុះ! ខ្ញុំនិងចែស្នា ប៉ះគ្នាមិនមែនរឿងនយោបាយទេ គឺរឿងមិនយល់ចិត្តគ្នាចំពោះជំនឿ និងសាសនា “ ។

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិតពេជ្រ ស្រស់ បានសរសេរបន្ថែមទៀតថា “ ដំណឹងបន្ទាន់! ពូខឹម វាសនា ហៅចែស្នា ហៅចែអណ្តើក នឹងសម្រេចឈានឆាប់ៗនេះ ហើយគាត់គង់នៅពេទ្យរុស្សី គឺដើម្បីប្រោសសត្វលោក…! សូមបងប្អូនខ្មែរជ្រាបជាព័ត៌មាន!

លោកពេជ្រ ស្រស់ សរសេរបន្ថែមទៀតថា “ ពូខឹម វាសនា ហៅចែស្នា មិនទាន់សម្រេចឈានផង ស្រាប់តែមានឫិទ្ធតេជះប្រែរូបជាអណ្តើក ក្នុងរយៈពេលតែ១យប់ ឥឡូវត្រូវមានឈ្មោះមួយទៀតហៅថា”ចែអណ្តើក” ។

បន្ថែមលើសំណេរតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិតពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២៣ថា តាមពិតទៅ ការដែលលោកខឹម វាសនា ប្រមាថនូវរូបរាងកាយរបស់លោកថា អាក្រក់ដូចប្រេត ខ្មោចឃើញខ្លាចនោះទេ ប៉ុន្តែអ្វីដែលលោកចង់ជម្រាបជូនបងប្អូនជនរួមជាតិខ្មែរឲ្យបានជ្រាបនោះ ការដែលលោកប្រកាសណាត់ជួបល្បងសម្ដីគ្នាជាមួយគាត់ ដោយសារតែកន្លងមក គាត់បានប្រមាថព្រះសង្ឃទូទាំងប្រទេស ជាពីសេសប្រមាថសម្ដេចសង្ឃជួន ណាត ។ ប៉ុន្តែការណាត់ជួបនេះ នឹងមិនអាចធ្វើទៅរួចទេ ដោយសារតែគាត់បានបដិសេធរួចទៅហើយ ។ ដូច្នេះហើយទើបលោកហៅគាត់ថា “ចែអណ្ដើក” ក្នុងន័យចង់សង្កាត់ធ្ងន់ថា គាត់កំសាក ខ្លាច មិនហ៊ានតទល់ សមដូចពាក្យថា “អណ្ដើករួចក្នុងស្នូក” ។

លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ ទី១ ការដែលគាត់ប្រមាថនូវរូបរាងកាយខ្ញុំ ខ្ញុំដូចជាមិនមានអីទោមនស្សទេ ពីព្រោះរូបរាងកាយរបស់មនុស្ស វាមិនអាចដូចគ្នា ហើយវាមិនអាចស្រស់បំព្រងទាំងអស់គ្នាបានទេ ការចូលចិត្ត មិនពេញចិត្ត ក៏មិនកំណត់ថា បានគ្រប់គ្នាដែរ មានអ្នកខ្លះក៏ចូលចិត្ត អ្នកខ្លះក៏មិនចូលចិត្តអ៊ីចឹងទៅ ។ ខ្ញុំមិនទោមនស្សចំពោះការដែលគាត់លើកឡើងអំពីរូបរាងកាយរបស់ខ្ញុំទេ ។ ទី២ ខ្ញុំហៅគាត់ ចែអណ្ដើក គឺសំដៅទៅលើគាត់បានបដិសេធនៃការណាត់ជួបរបស់ខ្ញុំ គាត់លើកហេតុផលមិនសមគួរ គាត់ចាត់ទុកថាខ្ញុំគ្មានតម្លៃនៃការជួប ក៏ប៉ុន្តែគាត់លើកយកខ្ញុំទៅជជែកវែកញែកនៅក្នុងការឡាយផ្ទាល់របស់គាត់ពីរលើកឯណោះ ទាំងពេលថ្ងៃ និងពេលល្ងាច ។ អ៊ីចឹងនាមថ្មីរបស់គាត់ “ចែអណ្ដើក” នេះ គឺជានាមដែលខ្ញុំដាក់ជូនដោយគាត់មិនហ៊ានតទល់ជាមួយខ្ញុំ ពេលដែលខ្ញុំប្រកាសជួបគាត់នោះ ។ ទី៣ ការណាត់ជួបនេះ នឹងមិនអាចធ្វើទៅរួចទេ ដោយសារតែចែអណ្ដើក គាត់បានបដិសេធរួចទៅហើយ ។ ដោយសារតែបដិសេធមិនជួបខ្ញុំនោះហើយ បានមានឈ្មោះថ្មីមួយទៀត គឺថា “ចែអណ្ដើក” បូកនឹងនាមរបស់គាត់មានស្រាប់ ហៅថា “ចែស្នាអណ្ដើក” ។

លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍បន្តថា “ ទី៤ ខ្ញុំចង់ជម្រាបជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា ការដែលខ្ញុំប្រកាសណាត់ជួបល្បងសម្ដីគ្នាជាមួយចែអណ្ដើកវាសនា នេះ ដោយសារតែគាត់ហ្នឹងគឺប្រមាថព្រះសង្ឃទូទាំងប្រទេស ហើយប្រមាថព្រះសង្ឃខ្លាំងបំផុតហ្នឹង គឺប្រមាថសម្ដេចសង្ឃជួន ណាត ។ ដូច្នេះហើយបានខ្ញុំណាត់ជួបគាត់ ដើម្បីដេញដោលគ្នាអំពីចំណេះដឹងរបស់គាត់ផង អំពីសីលធម៌ផង និងអំពីភាពជាមនុស្សផង ។ ដូច្នេះការប្រកាសណាត់ជួបរវាងខ្ញុំនិងចែស្នាអណ្ដើក នោះ គឺថា ក្នុងន័យចង់ដឹងគាត់អំពីថា តើគាត់ប្រមាថព្រះសង្ឃទូទៅ និងព្រះសង្ឃដែលមានស្នាដៃធំ គឺសម្ដេចជួន ណាត នោះ មានអ្វីរីកចម្រើនដល់ជាតិខ្មែរ និងដល់គាត់? ព្រោះសូម្បីតែសម្ដេចជួន ណាត លោកសុគតយូរឆ្នាំហើយ គាត់គាស់មកប្រមាថដែរនោះ ហ្នឹងគេហៅថា មនុស្សគ្មានគុណធម៌សូម្បីតែបន្តិចតែម្ដង ។ នេះហើយខ្ញុំចង់ជួបគាត់​ ចង់សួរគាត់ដោយផ្ទាល់តែម្ដង ខ្ញុំមិនចង់ផ្លោងសម្ដីគ្នាតាមរយៈហ្វេសប៊ុកទេ ទើបខ្ញុំណាត់ជួបគាត់នោះ “ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិតពេជ្រ ស្រស់ ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកខឹម វាសនា បានប្រមាថមុខមាត់របស់លោកថា អាក្រក់សែនអាក្រក់ ដូចសត្វនរក ដែលកុំថាឡើយតែមនុស្ស សូម្បីតែខ្មោចឃើញហើយក៏ខ្លាចដូចគ្នា ។ មិនតែប៉ុណ្ណោះ លោកខឹម វាសនា បានបង្អាប់លោកពេជ្រ ស្រស់ ថាល្ងង់ងោះ ព្រោះតែមិនដឹងថា មកដល់ពេលនេះ ការដែលគេជេរខ្លួន ដោយសារតែរឿងអី ។

លោកខឹម វាសនា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា “ មនុស្សគឺចិត្ត ចិត្តគឺវិញ្ញាណដែលបានគិតយល់នឹងទ្វារមនោហើយ វិញ្ញាណនោះក៏ប្រតិកម្មទល់នឹងទិដ្ឋិដែលវិញ្ញាណគិតយល់នោះ ហើយក្លាយជាចិត្តទៅ។ ក្មួយគិតមើល! ដំណើរការដែលវិញ្ញាណក្លាយជាចិត្តទៅមើល តើទិដ្ឋិសំខាន់ដែរឬទេក្មួយ? គឺសំខាន់ក្រៃលែង។ ផ្លូវអារម្មណ៍ត្រូវនាំឲ្យគិតបានសម្មាទិដ្ឋិ ផ្លូវអារម្មណ៍ខុសនាំឲ្យគិតបានមិច្ឆាទិដ្ឋិ ពេលដែលវិញ្ញាណធ្វើប្រតិកម្មទល់នឹងទិដ្ឋិទៅ ចិត្តនោះនឹងត្រូវឬខុសតាមតែទិដ្ឋិនោះហើយ។ វិញ្ញាណវិលត្រូវមគ្គ ដឹងដោយគិតហេតុផលអំពីផស្សៈយល់ ចំណែកវិញ្ញាណវិលខុសមគ្គ គឺដឹងសន្មតតាមទ្វារ អ្នកណាជេរ អ្នកហ្នឹងខុស ត្រង់ធ្វើហេតុឲ្យគេជេរមិនដឹង គិតមើលទៅក្មួយ វាឆ្កួតទេ? អាពេជ្រ ស្រស់ ជាវិញ្ញាណធុនហ្នឹង ត្រង់វាធើអីគេ វាមិនគិតទេ វាដឹងត្រឹមតែពេលគេជេរវា គេហ្នឹងខុសតែម្ដង តែត្រង់វាធើអី បានគេជេរវាហ្នុង វាគិតមិនចេញទេ ចុះពេលមុន គេម៉េចក៏មិនជេរវា ហើយឥឡូវម៉េចបានជាគេជេរវា ហេតុប៉ុណ្ណឹងវាគិតមិនឃើញដែរ? ល្ងង់ងោះអានេះ។ ដឹងសម្មតិ គឺគិតមិនចេញទេ គិតចេញជាអារម្មណ៍ យល់ពីដំណើរដើមទង គឺសម្មាសង្កប្បៈ តែសត្វនរក ប្រេតមកយកសំបកមនុស្សគិតមិនបានអារម្មណ៍យល់ទេ មើលតែរូបវា ក៏ដឹងថាជាសត្វនរក ប្រេតដែរ កម្មជ្ជរូប ច្រមុះធំជាងមាត់ កំពិត ហើយរីកដូចគេដាក់មួយដៃចំក្ដោង ហើយផតទៅក្នុង អត់ងើបប៉ោងមកវិញ ហើយមាត់នោះ ម៉ែអាមាត់ ឪអាមាត់ រកអីប្រដូចមិនបានទេ ឃើញរូបវា ឯងស្រែករកតែពុទ្ធោ តែខ្លួនវាសុទ្ធតែឯកឧត្ដមពេជ្រ ហើយស្រស់ ពេជ្រក៏មិនមែនពេជ្រ ស្រស់ក៏មិនមែនស្រស់ មុខដូចអាសុងឃ្វី ស្ដេចនរក តែវាមើលមុខវាឃើញស្រស់អើយសែនស្រស់ ចេញមកឲ្យគ្រហើៗ អត់មានអារម្មណ៍ខ្មាសគេអីបន្តិច បើយើងមុខដូចវាអ៊ីចឹង តែផ្ទះមិនហ៊ានដើរចេញផង កុំថាដើរចេញឲ្យគេឃើញមុខ តែខ្លួនឯងក៏អញមិនហ៊ានឆ្លុះកញ្ចក់មើលមុខខ្លួនឯងផង តែវាឡើងមកសើចមាត់ឡើងស្រស់ មាត់ឡើងច្រវាបៗ មិនដឹងធ្វើបុណ្យអីវាទេ បានឯងខ្លាចខ្មោចលង ចំណែកវា ខ្មោចឃើញមុខវា ខ្មោចខ្លាចមុខវាវិញអ៊ីចឹង ហា!ហា!ហា!“ ៕

RELATED ARTICLES