Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នករត់កង់បី វ៉ៃប្រជាការពារ រយះក្បាល

អ្នករត់កង់បី វ៉ៃប្រជាការពារ រយះក្បាល

ភ្នំពេញ ៖ បុរសជាប្រជាការពារម្នាក់ បាននៅយាមប្រចាំការ ការដ្ឋានផ្លូវបេតុង ១ខ្សែ ដែលទើបនឹងចាក់ថ្មីៗ ដើម្បីហាមឃាត់កុំឱ្យមានការធ្វើដំណើរឆ្លងកាត់ ដោយសារបេតុងមិនទាន់ស្ងួតរឹងល្អ ស្រាប់តែក្រោយមក មានបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានបើកបរឆ្លងកាត់ ទើបប្រជាការពារ បានដើរទៅហាម ស្រាប់តែអ្នករត់កង់បី មិនត្រឹមតែមិនស្តាប់ បែរជាផ្ទុះកំហឹង បើកកង់បីកៀរជនរងគ្រោះ ឱ្យដួល រួចចុះវាយថែម បណ្តាលឱ្យរងរបួស បែកក្បាល រួចគេចខ្លួនបាត់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបេតុងចាក់ថ្មី ១កន្លែង ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។បុរសរងគ្រោះ មានឈ្មោះប៊ុត បាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាប្រជាការពារសង្កាត់ចោមចៅទី២។ ចំណែកជនដៃដល់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាអ្នករត់ម៉ូតូកង់បី ក្រោយបង្ក ហេតុរួច បានរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ ជាប្រជាការពារបាន នៅឈរយាមប្រចាំការត្រង់ចំណុចកើតហេតុខាងលើ ដែលជាការដ្ឋានផ្លូវបេតុង ទើបនឹងចាក់ថ្មី ដើម្បីហាម ឃាត់កុំឱ្យមានការធ្វើដំណើរឆ្លងកាត់ ដោយសារបេតុង មិនទាន់ស្ងួតរឹងល្អ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ លេចមុខជនសង្ស័យម្នាក់ បើកម៉ូតូកង់បី ១គ្រឿង មិនចាំស្លាកលេខ  ឆ្លងកាត់ ឃើញបែបនេះបុរសជាប្រជាការពារ បានហាមឃាត់ មិនឱ្យបុរសនោះបើកបរឆ្លងកាត់ ផ្លូវបេតុងមួយ ខ្សែនេះទេ ដោយសារទើបនឹងចាក់ថ្មីៗ ស្រាប់តែបុរសខាងលើ មិនត្រឹមតែមិនខ្ចីស្តាប់ បែរជាបើកម៉ូតូ កង់បីកៀរ ជនរងគ្រោះឱ្យដួល រួចចុះវាយថែម បណ្តាលឱ្យបុរសរងគ្រោះ ជាប្រជាការពារ រងរបួសបែកក្បាល ហូរឈាម ស្រោចខ្លួន ចំណែកជនបង្កហេតុ បានគេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅ ទទួលការព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ៕

RELATED ARTICLES