Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពូល្បូងក្មួយស្រីទៅចម្ការ ចាប់រំលោភ

ពូល្បូងក្មួយស្រីទៅចម្ការ ចាប់រំលោភ

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យចំណាស់ម្នាក់ បានប្រើល្បិចនាំក្មួយស្រី ទៅដកដំឡូង នៅក្នុងចម្ការ លុះពេលទៅដល់ បានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីបង្កើត រហូតបានសម្រេច។ លុះក្រោយមក ក្មេងស្រីរងគ្រោះទម្លាយរឿង ប្រាប់ម្តាយ ក៏ឈានដល់ការដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅចំណុចចម្ការដំឡូងក្រោយផ្ទះ ស្ថិតក្នុងភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់។

ជនសង្ស័យដែលចាប់រំលោភក្មួយស្រីបង្កើត និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគឹម សុន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់។ ចំណែកក្មេងស្រីរងគ្រោះ មាន ឈ្មោះ អ.ច.ន អាយុ១៣ឆ្នាំ មានលំនៅ ភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈដែលក្មេងស្រីរងគ្រោះកំពុងនៅផ្ទះតែម្នាក់ឯង ឃើញឱកាសស្ងាត់ល្អ ស្រាប់តែជន សង្ស័យដែលត្រូវជាឪពុកមាបង្កើត បែកគំនិតល្បួងនាំក្មេងស្រីរងគ្រោះ ទៅដកដំឡូងនៅចម្ការខាងក្រោយផ្ទះ (ចំណុចកើតហេតុខាងលើ)។ លុះពេលទៅដល់ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេចតែម្តង។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ បានទម្លាយរឿងប្រាប់ម្តាយរបស់ខ្លួន បន្ទាប់មកស្ត្រីជាម្តាយ បានទៅដាក់ ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទន្លូង ជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ រួចនាំខ្លួនជនសង្ស័យឈ្មោះ គឹម សុន មកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លូង ដើម្បីធ្វើការសាកសួរ និងរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES