Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡើងលើដំបូលផ្ទះ អានសៀវភៅ ធ្លាក់បាក់ដៃជើង

ឡើងលើដំបូលផ្ទះ អានសៀវភៅ ធ្លាក់បាក់ដៃជើង

ភ្នំពេញ ៖ យុវជនម្នាក់ បានឡើងទៅអានសៀវភៅ នៅដំបូលផ្ទះ ជាន់ទី៣ លុះពេលចុះមកវិញ រវល់មើលទូរ ស័ព្ទផង ទើបធ្វើឱ្យរអិលជើងធ្លាក់ពីលើដំបូល បណ្តាលឱ្យបាក់ដៃម្ខាង និងបាក់ជើងទាំងសងខាង រងរបួសយ៉ាង ធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ភ្លាមៗ។ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំ ណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល។

យុវជនរងគ្រោះ មានឈ្មោះលាង ប៊ុនម៉ាណែត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៃវិទ្យាល័យ កំបូល ស្នាក់នៅផ្ទះជួល ជាមួយបងប្រុស នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសំរោងជើង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅអាន សៀវភៅ នៅជាន់ទី៣ ដោយឡើងបណ្តើរ មើលទូរស័ព្ទបណ្តើរ លុះឡើងដល់ជាន់ទី៣ ខណៈនៅជាន់ទី៣ កំពុងមានការសាងសង់ចាក់ពិតានរួចរាល់ហើយ តែមិនទាន់ធ្វើបង្កាន់ដៃ ពេលចុះមកវិញ គ្រាន់តែឈានជើង ក៏រអិលធ្លាក់ពីកាំជណ្តើរ ហើយខ្ទាតទៅចូលក្រុមហ៊ុនផលិតនំ នៅជាប់ផ្ទះជួលកើតហេតុខាងលើ បណ្តាលឱ្យរង របួសបាក់ដៃខាងស្តាំ និងបាក់ជើងទាំងសងខាង រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ប្រភពដដែល បន្តថា ខណៈពេលជនរងគ្រោះរងរបួសភ្លាមៗ បងប្អូននិងប្រជាពលរដ្ឋ បាននាំគ្នាជួយលើក ជនរងគ្រោះ ដាក់លើរទេះអូស មកខាងមុខបរិវេណរោងចក្រខាងលើ រួចបងប្អូនប្រជាពលរដ្ឋបានទាក់ទង ទៅអាជ្ញាធរភូមិ និងរថយន្តសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បានមក ដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ ភ្លាមៗ៕

RELATED ARTICLES