Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើមគ្រាប់បែក៧០ឆ្នាំ រលំរលើងទាំងឫស

ដើមគ្រាប់បែក៧០ឆ្នាំ រលំរលើងទាំងឫស

ខេត្តកំពង់ធំ ៖ ដើមឈើដ៏ធំ ១ដើម ក្នុងចំណោម ៣ដើម ដែលជាជម្រករបស់សត្វជ្រឹង រាប់ម៉ឺនក្បាល និង មានទីតាំងស្ថិតនៅជាប់របងអគារសាលាខេត្តចាស់ និងទល់មុខមន្ទីរបរិស្ថានខេត្តកំពង់ធំ បានដួលរលំរលើង ទាំងឫសដោយខ្លួនឯង តែសំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ គ្រាន់តែបណ្តាល ឱ្យសត្វជ្រឹង មួយចំនួន ដែលហើរចេញមិនទាន់ ត្រូវមែកឈើសង្កត់ងាប់។

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុច ទល់មុខមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងកំពង់ធំ។

ដើមឈើ ១ដើមធំ ដែលបាក់រលំទាំងឫសខាងលើនេះ ត្រូវបានគេអះអាងថា ជាដើមគ្រាប់បែក ដែលមានអាយុ កាល ស្មើនឹងអគារសាលាខេត្តចាស់ (ជំនាន់បារាំង) គិតមកដល់សព្វថ្ងៃ មានអាយុកាលប្រមាណ ៧០មក ហើយ។ ដើមគ្រាប់បែកនេះ បច្ចុប្បន្នជាជម្រករបស់សត្វជ្រឹង ប្រមាណជាង ១០ម៉ឺនក្បាល កំពុងរស់នៅ។តាមប្រភពពីប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលា ម៉ោងប្រ មាណ ១០ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសុខៗ ស្រាប់តែដើមគ្រាប់បែក ១ដើមធំ ស្ថិតនៅចុងខាងជើងគេ បានដួលរលំទាំងឫស សង្កត់ទៅលើជ្រុងអគារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បណ្តាលឱ្យរងការខូចខាតតិចតួច តែសំណាងល្អ ពុំបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ គ្រាន់តែធ្វើឱ្យសត្វជ្រឹង រាប់រយក្បាលបានងាប់ ដោយមែកឈើសង្កត់ ខណៈដែលខ្លះហើរចេញទាន់។

លោកមេប៉ុស្តិ៍កំពង់ធំ បានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ មិនមានខ្យល់ឬភ្លៀងអ្វីទេ ប៉ុន្តែស្រាប់តែដើមឈើ នោះ បានបាក់រលំទាំងឫស របើកទាំងគល់ដួលតែម្តង។

តាមប្រភពពីចាស់ៗ ដែលធ្លាប់ដឹងប្រវត្តិដើមគ្រាប់បែកខាងលើនេះ បានតំណាលប្រាប់ថា ដើមឈើធំនេះ នៅសល់ ៣ដើម និងមានអាយុប្រហាក់ប្រហែលជាង ៧០ឆ្នាំហើយ ពោលគឺដុះស្របគ្នានឹងការសាងសង អគារសាលាខេត្តចាស់ (សម័យបារាំង) ហើយអគារនេះ គឺដំណាលគ្នា និងអគារសាលាខេត្តចាស់សម័យ លោកម្ចាស់នៅបាត់ដំបង បច្ចុប្បន្នដែរ។

ការរលំដើមឈើធំមួយក្នុងចំណោមបីដើមនេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា ដើមឈើនេះ ជាជម្រក សត្វជ្រឹង ប្រមាណជាង ១០ម៉ឺនក្បាល កំពុងរស់នៅ។ ដើមឈើនេះមានទំហំធំមុខកាត់ជាង ៣ឱបមនុស្សហើយ ដើមនេះ វាអត់មានរឫសកែវ ឫសរយាងទេ វាងាយនឹងដួលរលំណាស់។ ចំពោះដើមឈើនៅសល់ ២ដើមទៀត ក៏មិនដឹងថា អាចឈរបានយូរប៉ុនណាដែរ៕

RELATED ARTICLES