Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងទំនើងវ៉ៃគ្នា ដេកពេទ្យ១ ជាប់ខ្នោះ៩

 ក្មេងទំនើងវ៉ៃគ្នា ដេកពេទ្យ១ ជាប់ខ្នោះ៩

ខេត្តបាត់ដំបង ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម ប្រដាប់ដោយដុំថ្មនិងដំបង បានបើកឆាកប្រយុទ្ធគ្នា បណ្តាលឱ្យភាគីម្ខាងត្រូវ១ដុំឥដ្ឋការ៉ូឡា បែកក្បាល រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យភ្លាមៗ ចំណែកក្មេងទំនើង ៩នាក់ទៀត ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួន នាំយក ទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤៩នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែង ខាងមុខសាលាសម្តេចឪ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើង ពីរក្រុម ដែលភាគី ខាងជនរងគ្រោះ មានគ្នា ៤នាក់់ ចំណែកភាគីម្ខាងទៀត មានគ្នា៨ទៅ៩នាក់ បានឈ្លោះប្រកែកគ្នា ក្រោយមក ភាគីដែលមានគ្នាច្រើន បានជិះម៉ូតូបញ្ឆោតឱ្យភាគីខាងជន រងគ្រោះដេញ លុះមកដល់ចំណុចកើត ហេតុខាង លើ ត្រូវក្រុមជនដៃដល់យកឥដ្ឋការ៉ូឡា គប់ទៅលើជនរងគ្រោះ បណ្តាលឱ្យបែកក្បាល រងរបួសធ្ងន់ និងត្រូវ បានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ កម្លាំងអន្តរាគមន៍ នៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការស្រាវជ្រាវ និងចាប់ខ្លួនក្រុមជនដៃដល់ និងបក្ខពួក ចំនួន៩នាក់ បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES