Saturday, March 15, 2025
Homeព័ត៌មានជាតិសមត្ថកិច្ច​ចុះបង្ក្រាប​ចាប់​ផ្ទះម៉ាស្សា​​បង្កប់​បម្រើសេវា​ផ្លូវ​ភេទ

សមត្ថកិច្ច​ចុះបង្ក្រាប​ចាប់​ផ្ទះម៉ាស្សា​​បង្កប់​បម្រើសេវា​ផ្លូវ​ភេទ

ភ្នំពេញ ៖ ផ្ទះម៉ាស្សា កោសជប់មួយកន្លែង យុីហោ លាភរហូត ដែលស្ថិត​នៅ​ផ្ទះ​លេខ​៤ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ត្រូវបាន​កម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន ស្នងការរាជ​ធា​នី​ភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនបានប្រុស ស្រី៦នាក់ ដោយ​ជាប់​ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តសញ្ចាកម្ម ។ កិច្ចប្រតិបត្តិការខាងលើ បាន​អនុវត្តន៍ឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៧ ។

មនុស្ស​ទាំង៦​នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន​បាន ទី១ ឈ្មោះ មែ សុីថា ភេទស្រី អាយុ​៣៨ឆ្នាំ ជាម្ចាស់ទីតាំង បើកម៉ាស្សា ។ ទី២ ឈ្មោះ យាយ ស្រី ភេទស្រី អាយុ​៥៩ឆ្នាំ មុខរបរជាចុងភៅ ។ ទី៣ ឈ្មោះ សៀម ចែ ភេទស្រី អាយុ២៥ឆ្នាំ មុខ​របរ មើលការខុសត្រូវ ហាងខារ៉ាអូខេ វិចិត្រថ្មី ស្នាក់នៅហាងខាងលើ ។ ទី៤ ឈ្មោះ ផន ចាន់នី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កោសជប់ ម៉ាស្សា ស្នាក់​នៅ​ផ្ទះ​ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ។ ទី៥ ឈ្មោះ ចន ស្រីបុ៉ក ភេទស្រី អាយុ​២៤ឆ្នាំ មុខរបរ កោសជប់ ម៉ាស្សា ស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ ។ ទី៦ ឈ្មោះ ហុង សីហា ភេទប្រុស តែងខ្លួនធ្វើជាស្រី (ខ្ទើយ) បុគ្គលិកបម្រើការងារ នៅ​ហាងខារ៉ាអូខេ វិចិត្តថ្មី ស្នាក់នៅក្នុងហាង ។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញ សើុបអង្កេត ឃើញ​ទីតាំង​ខាង​លើ បានប្រព្រឹត្តអំពើសញ្ចាកម្ម បើកបម្រើសេវាផ្លូវភេទ ទើប​កម្លាំង​នគរ​បាល​ការិយាល័យ ជួញដូរមនុស្សនិងការពារអនីតិជន ស្នងការក្រុងភ្នំពេញ ដឹក​នាំ​ដោយ​លោកស្នងការរង និងមានការសម្របសម្រួល ពីលោក លី សុផាណា ព្រះ​រាជអាជ្ញារង នៃអយ្យកា អមសាលាដំបូងរាជធានីភ្នំពេញ ចំណារឯក​ភាព​លេខ​០៧ អ យ ដ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៧ ទើបកម្លាំងការិយា​ល័យ​ជំ-​នាញ មានការចូលរួមពីនគរបាលមូលដ្ឋាន អាជ្ញាធរ បើកប្រតិបត្តិការបង្ក្រាប ទីតាំង​ខាងលើ ដែលបានប្រព្រឹត្តជាក់ស្តែង អំពើសញ្ចាកម្ម រកឃើញ ស្រោម​ប្រើ​ហើយ មួយចំនួន ស្រោមមិនទាន់ប្រើមួយចំនួនទៀត ។

ក្រោយពីឃាត់ខ្លួន មនុស្សពាក់ព័ន្ធទាំង៦នាក់ សមត្ថកិច្ចនាំខ្លួន​ទៅកាន់​ការិ-​យាល័យ​ជំនាញ ស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង​ចាត់ការទៅតាមនីតិវិធី ៕

RELATED ARTICLES