Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រុសដេញកាប់ម៉ែ ខឹងសុំលុយអត់ឱ្យ

កូនប្រុសដេញកាប់ម៉ែ ខឹងសុំលុយអត់ឱ្យ

ខេត្តកណ្តាល ៖ កូនប្រុសចិត្តកំណាចម្នាក់ បានសុំលុយពីម្តាយ ដើម្បីយកទៅចាយ តែស្ត្រីជាម្តាយប្រាប់ថា អត់មាន ស្រាប់តែខឹងច្រឡោត ស្ទុះទាញកាំបិតដេញកាប់ម្តាយបង្កើតខ្លួនឯង និងក្មួយស្រី ធ្វើឱ្យភ័យឆោឡោ រត់គេចទាំងព្រលឹងចុងសក់ លុះស្ត្រីជាម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់វាយខ្នោះ កូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា កូនប្រុសទាញកាំបិតដេញកាប់ម្តាយបង្កើតនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះចំនួន២នាក់ ទី១-ឈ្មោះម៉ុត ខុម អាយុ ៧៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកប៉ុលឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ត្រូវជាម្តាយបង្កើត) និងទី២-ឈ្មោះរី ភ័ត្ត្រា អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ត្រូវជាក្មួយបង្កើត)។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកើត ណារុន អាយុ ៣២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ តែសព្វថ្ងៃទៅរស់នៅខាង ប្រពន្ធ ឯស្រុកស្អាង។

របាយការណ៍ដដែល បានបន្តថា ជនសង្ស័យខាងលើ ធ្លាប់បានប្រើអំពើហិង្សាមកលើម្តាយ ជាច្រើនលើក មកហើយ តែម្តាយចេះតែអាណិត ត្រឹមតែប្តឹងឱ្យសមត្ថកិច្ចហៅទៅអប់រំប៉ុណ្ណោះ តែកូនប្រុសនេះ មិនព្រម រាងចាល។ ជាក់ស្តែង នៅថ្ងៃកើតហេតុ ជនសង្ស័យបានសុំលុយម្តាយ យកទៅចាយវាយ តែម្តាយប្រាប់ថា អត់មានលុយទេ បែរជាច្រឡោតខឹង រករឿងឈ្លោះប្រកែកជាមួយម្តាយ រួចទាញកាំបិតដេញកាប់ម្តាយ និង ក្មួយស្រីបង្កើត ធ្វើឱ្យភ័យរត់គេចទាំងព្រលឹងចុងសក់។

ដោយសារតែទ្រាំនឹងទង្វើដ៏កោងកាចរបស់កូនប្រុសនេះតទៅទៀតលែងបាន ទើបស្ត្រីជាម្តាយ ដាច់ចិត្តប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាកូនប្រុស កំណាចខាងលើ នាំយកទៅសាកសួរ និងរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES