Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនប៉ូលិសគ្រឿងញៀន៥នាក់ ពាក់ព័ន្ធ សំណូក

ឃាត់ខ្លួនប៉ូលិសគ្រឿងញៀន៥នាក់ ពាក់ព័ន្ធ សំណូក

ភ្នំពេញ ៖ តាមប្រភពព័ត៌មានបែកធ្លាយមួយ បានឱ្យដឹងថា អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ១រូប និងមន្ត្រីន គរបាលក្រោមឱវាទ ៤នាក់ទៀត សរុប៥នាក់ ត្រូវបានជាកម្លាំងនាយកដ្ឋានប្រឆាំងចារកម្ម នៃក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធទទួលសំណូកពីជនជាតិចិន ករណីជួញដូរគ្រឿងញៀន ជាថ្នូរ នឹងការដោះលែង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាដំបូងរាជធានីភ្នំពេញ គេបានឃើញរថយន្ត ២គ្រឿង និងម៉ូតូជូនដំណើរ ចំនួន៣ទៅ៤គ្រឿង ជាកម្លាំងនាយកដ្ឋានប្រឆាំងចារកម្ម នៃក្រសួងមហាផ្ទៃ បានចាប់បញ្ជូនអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ និងមន្ត្រីនគរបាលក្រោមឱវាទ ចំនួន៤នាក់ទៀត បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធគ្រឿងញៀន ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបប្រាប់ថា សំណុំរឿងនេះ បានដល់ស្ថាប័ន អយ្យការហើយ ប៉ុន្តែតាំងពីព្រឹក រហូតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមិនទាន់បានចាត់ ទៅព្រះរាជអាជ្ញារងណា ឱ្យបើកការស៊ើបសួរនៅឡើយទេ។

ពាក់ព័ន្ធកណីខាងលើនេះ មានព័ត៌មានលេចឮមិនទាន់ផ្លូវការប់ថា រយៈពេល ២ទៅ៣ថ្ងៃមុននេះ នាយកដ្ឋាន ប្រឆាំងចារកម្ម បានឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះរួមមាន មន្ត្រីនិងអនុប្រធានការិយាល័យទី៨ នៃមន្ទីរ ប្រឆាំងគ្រឿងញៀន ចំនួន៤នាក់ ពាក់ព័ន្ធករណីទទួលសំណូកពីជនជាតិចិន ជួញដូរគ្រឿងញៀនរួចដោះ លែងឱ្យមានសេរីភាពវិញ។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនមន្ត្រីនគរបាល និងអនុប្រធានការិយាល័យមក សមត្ថកិច្ចនគរបាល នាយកដ្ឋានប្រឆាំងចារកម្ម បានឈានទៅឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរ ប្រឆាំងគ្រឿងញៀន ទទួល (ក៨) ម្នាក់ទៀត។

ក្រោយពីឃាត់ខ្លួនមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ទាំង៥នាក់ សំណុំរឿងត្រូវបានបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES