Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះចោរលួចស្លាកលេខឡាន ៣នាក់

វ៉ៃខ្នោះចោរលួចស្លាកលេខឡាន ៣នាក់

ភ្នំពេញ ៖ ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ស្តីពីការបាត់ស្លាកលេខរថយន្ត លោកវេរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាទៅលោកវរសេនីយ៍ទោ ផល មេសា អធិការរង ឱ្យដឹក នាំកម្លាំងជំនាញ ចុះស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ព្រមទាំងដកហូត បានវត្ថុតាងជាក់ស្តែង ស្លាកលេខរថយន្ត ចំនួន២បន្ទះ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរលួចស្លាកលេខរថយន្តនេះ ធ្វើឡើងកាលពីវែលាម៉ោង២រសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ ក្រុម១ ភូមិទួលគោក សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។លោកវរសេនីយ៍ទោ ផល មេសា អធិការរង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបាន សមត្ថកិច្ច ចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគៀង ចៅសំ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ បន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ខណ្ឌប្ញស្សីកែវ។ ទី២-ឈ្មោះសុខ វណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ បន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទីខណ្ឌ ប្ញស្សីកែវ និងទី៣-ឈ្មោះឌីន ប៉ូលី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ បន្ទប់ជួល ផ្លូវកា៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ខណ្ឌប្ញស្សីកែវ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន សោខ្សៀលេខ៨ ចំនួន១ដើម ដែកសំប៉ែតកែច្នៃចុងស្រួច ចំនួន៤ដើម សរសៃលួសកែច្នៃ ចំនួន១ និងស្លាកលេខរថយន្ត ចំនួន២បន្ទះ ភ្នំពេញ 2AU-2068។ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES