ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៃរាជរដ្ឋាភិបាលកម្ពុជា បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមការដឹកនាំប្រជុំដោយសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩នេះ គឺជាវេទិកាលើកដំបូង បន្ទាប់ពីប្រទេសកម្ពុជា បានចាកផុតពីការរាតត្បាតដោយសារជំងឺកូវីដ-១៩ និងបន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើត និងក្រោមមគ្គុទេសក៍ដឹកនាំ របស់សម្ដេចហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តី ៕