នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ មានតារាល្បីៗដែលពួកគេមានគូស្នេហ៍រៀងៗខ្លួននោះត្រៀមដឹកដៃគ្នាចូលរោងការដល់ទៅ៤គូ បន្ទាប់ពីតារាចម្រៀងសំនៀងក្រអួនក្រអៅចំរើន សុភ័ក្រ្ដ រៀបការជាមួយលោកច័ន្ទមុន្នី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
១៖ហ៊ិន ច័ន្ទនីរ័ត្នៈពិធីការិនីធ្មេញចំពើសរូបនេះបានបិតបញ្ចប់រឿងគេថានាងនាងជាតារាអភ័ព្វស្នេហ៍ហើយក្រោយបានភ្ជាប់ពាក្យជាផ្លូវការជាមួយលោកឌី ពេជ្រ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នឹងត្រៀមចូលរោងការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។ច័ន្ទនីរ័ត្ន ត្រូវបានគេចាត់ទុកថាជានារីមានសំណាង ព្រោះអនាគតស្វាមីរបស់នាងជាបុរសមានទ្រព្យស្ដុកស្ដម ហើយក៍ត្រូវជាក្មួយសម្ដេចតេជោ ផងដែរ ហេតុនេះក្រោយចូលរោងការគេជឿរថានាងនឹងកាត់បន្ថយអាជីពសម្ដែងដោយផ្ដោតតែលើការងារជាMC នៅបាយ័នមួយច្រកប៉ុណ្ណោះ ។
២៖ពេជ្រ សោភាៈពេជ្រ សោភា និងលោកឆឹម សក្កដា ត្រូវបានគេសង្ស័យថាពួកគេសាងស្នេហាក្លែងក្លាយជាច្រើនឆ្នាំ ប៉ុន្ដែកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ សោភា-សក្កដា បែជាប្រកាសថាអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាទៅវិញ។តែសោភា និងគូណ្ដឹងដែលគ្រោងដឹកដៃគ្នាចូលរោងការនៅដើមឆ្នាំ២០២៣ នោះបានលុបចោលពិធីនោះយ៉ាងទាន់ហន់ ហើយពេលនេះមានដំណឹងថាអ្នកទាំងពីរត្រៀមក្រាបផ្ទឹមនៅដើមឆ្នាំ២០២៤ ខាងមុខនេះហើយ ព្រោះលោកសក្កដា រំអុកខ្លាំងពេក មិនអាចពន្យាពេលតទៅទៀតបានទេ។
៣៖ប៉ាច គីមមួយៈតារាសាច់សខ្ចីរូបនេះបានក្លាយទៅជាគូដណ្ដឹងលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហើយក្រោយភ្ជាប់ពាក្យរួចអ្នកទាំងពីរបានប្រឹងរកស៊ីលក់អ៊ឺវ៉ាន់តាមOnline បន្ថែមពីអាជីពសិល្បៈដើម្បីសន្សំលុយរៀបការ។គីមមួយ បានប្រាប់អ្នកយកព័តមានយើងថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ គត់ពោលគឺឆ្នាំ២០២៤ ខណៈដែលលោករតនៈ និយាយថាមង្គលការរបស់លោកជាមួយគូដណ្ដឹងមិនឲ្យលើសពីឆ្នាំ២០២៤ ឡើយ ។ប៉ុន្ដែយ៉ាងណាគីមមួយ មិនប្រាប់ថានាងរៀបការនៅថ្ងៃខែណាក្នុងឆ្នាំ២០២៤ នោះទេ ព្រោះចង់ឲ្យFan នាងភ្ញាក់ផ្អើល (Surprise ) ហេតុនេះនាងថាចាំឲ្យគ្រប់គ្នាបានឃើញជាក់ស្ដែងនៅថ្ងៃនោះតែម្ដងទៅ ។
៤៖អ៊ីវ៉ាៈមានព័តមានថាតារាចម្រៀងសាន់ដេឃីន ស្រីនាថ ហៅអ៊ីវ៉ា បានភ្ជាប់ពាក្យរួចហើយជាមួយលោកសេង លីហួរ ថៅកែក្លឹបបាល់ទាត់សៀមរាបយូណាយធីត ប៉ុន្ដែស្រីនាថ មិនដែលហ៊ាននិយាយរឿងនោះទេ ហើយពេលអ្នកយកព័តមានយើងទូរស័ព្ទសួររឿងរៀបការនាងបានចុចផ្ដាច់ទូរស័ព្ទមុនបញ្ចប់សំណួរតែម្ដង។យ៉ាងណាអ៊ីវ៉ា ក៍ធ្លាប់បង្ហើបថានាងចង់រៀបការនៅអាយុ៣០ឆ្នាំដែរ ពោលគឺនៅឆ្នាំ២០២៣ នេះតែម្ដង តែក្រោយមកនាងក៍បានប្ដូរចិត្តវិញ។យ៉ាងណាតាមព័តមានថាអ៊ីវ៉ា នឹងរៀបការជាមួយលោកលី សេងហួរ នៅឆ្នាំ២០២៤ ខាងមុខនេះដោយជៀសមិនផុត ព្រោះម្ចាស់ស្នេហ៍នាងមិនត្រូវការសាងស្នេហ៍ដោយលឹបលៗទៀតទេ គឺចង់ចេញមុខមាត់ជាមួយគ្នាគ្រប់ពេល ក្រោយភ្ជាប់ស្នេហ៍និងគ្នាបាន៧ឆ្នាំ។អ្វីដែលសំខាន់នោះលោកអ៊ូ វ៉ាវ ឪពុកអ៊ីវ៉ា ដែលជម្រុញនាងរៀបការប្ដី៣ឆ្នាំទៅហើយនោះលោកមិនអនុញ្ញាត្តិឲ្យកូនស្រីលោកលើកពេលរៀបការតទៅទៀតឡើយ ព្រោះលោកចង់បានកូនប្រសាររ៉ាប់រងការងារជំនួសលោកនោះគឺជូននាងទៅច្រៀងគ្រប់ឆាកតន្រ្ដី។ក្រៅពីតារា៤ដួងខាងលើតារាដែលត្រៀមចូលរោងការដែរមានដូចជាម៉ា នីកា ,ម៉ង់ ច័ន្ទកញ្ញា ,លី ម៉ារីណា និងអ្នកនាងយុគ ចិន្ដា ជាដើម ៕