Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្រាត ដេកស្លាប់ក្នុងបន្ទប់ទឹក

ស្រីស្រាត ដេកស្លាប់ក្នុងបន្ទប់ទឹក

ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ បានដេកស្លាប់អាក្រាតកាយ នៅក្នុងបន្ទប់ទឹក សង្ស័យគាំងបេះដូង នៅចំណុចផ្ទះជួល ហាងកាត់សក់ មួយកន្លែង ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង  បង្កការភ្ញាក់ផ្អើលនៅ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ស្ត្រីដែលដេកស្លាប់ក្នុងបន្ទប់ទឹកនោះ មានឈ្មោះ ប៉ក់ ស្រីមុំ ហៅឡាំយ៉ង អាយុ២៦ឆ្នាំ មុខរបរជាងកាត់សក់។ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ និងមានប្ដីឈ្មោះ ជ័យ ភ័ក្រ អាយុ ២៧ឆ្នាំ ជាបុគ្គលិកធនាគារ មានលំនៅ សព្វថ្ងៃ ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំង នគរប៉ុស្តិ៍ឡាបានសៀក, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ក្រុងបានលុង សហការជាមួយ កម្លាំងជំនាញ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងគ្រូពេទ្យ នៅមន្ទីរសុខាភិបាល ខេត្ត ព្រមទាំងអាជ្ញាធរភូមិ-សង្កាត់ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសព។

សមត្ថកិច្ច បានឲ្យដឹងថា តាមសម្តីឈ្មោះ អេង ឆាយហេង អាយុ៣៤ឆ្នាំ ជាអ្នកធ្វើការជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ខ្លួនបានចេញពីផ្ទះ មកដល់ហាងកាត់សក់ ក៏បានឮសំឡេងបើកទឹកហៀរ ចោលនៅ ក្នុងបន្ទប់ទឹក លុះស្រែកហៅឈ្មោះ ប៉ក់ ស្រីមុំ ហៅឡាំយ៉ង (ស្ត្រីរងគ្រោះ) តែគ្មានសំឡេងឆ្លើយតប។ ដោយមានការសង្ស័យ ទើបខ្លួនបានហៅឈ្មោះម៉ុង ស្រីមុំ, ឈ្មោះម៉ែន ស្រីមុំ និងបុរសម្នាក់ទៀត មិនស្គាល់ឈ្មោះ សម្រេចទម្លុះទ្វារបន្ទប់ទឹក ស្រាប់តែប្រទះឃើញជនរងគ្រោះដួលផ្កាប់មុខនៅក្នុងបន្ទប់ទឹក ក្នុងស្ថានភាពអាក្រាតកាយ។

ភ្លាមៗនោះ ឈ្មោះម៉ុង ស្រីមុំ បានរត់ទៅហៅពេទ្យដែលនៅក្បែរនោះ លុះគ្រូពេទ្យមកដល់ ពិនិត្យរួច ប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ សង្ស័យគាំងបេះដូង។

បើតាមការត្រួតពិនិត្យ និងសន្និដ្ឋានរបស់ការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី និងគ្រូពេទ្យនៅមន្ទីរសុខាភិបាលខេត្តរតនគិរី ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ បានបញ្ជាក់ ថា ជនរងគ្រោះ ពិតជាបានដួលលក្នុងបន្ទប់ទឹកស្លាប់ដោយសារគាំងបេះដូង ប្រាកដមែន រួចបានប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែ៕

RELATED ARTICLES