Saturday, March 15, 2025
Homeព័ត៌មានជាតិ កាច់​សោក​ម៉ូតូ​បាន​សម្រេច​ពី​ខណ្ឌ​សែន​សុខ រត់មិន​រួច​ចាប់​បាន​នៅ​ខណ្ឌ​ដង្កោ

 កាច់​សោក​ម៉ូតូ​បាន​សម្រេច​ពី​ខណ្ឌ​សែន​សុខ រត់មិន​រួច​ចាប់​បាន​នៅ​ខណ្ឌ​ដង្កោ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពកាច់សោកមូ៉តូស្កុបៈីមួយគ្រឿងបានសម្រេច កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយព្យាយាមរត់គេច បើករហូតដល់ ផ្ទះលក់សាច់ក្រក វត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ជនសង្ស័យចូលហូបសាច់ក្រកធ្វើមិនដឹង សមត្ថកិច្ចប្រទះឃើញ ជនសង្ស័យភ័យបើកមូ៉តូរត់ បត់ត្រឡប់តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅជើង រហូតដល់ភូមិព្រៃកី«ខ» សង្កាត់ពងទឹក កម្លាំងស្ទាក់ចាប់ ដាក់ពង្រាយពេញផ្លូវ ធ្វើឲ្យជនសង្ស័យភ័យបត់ត្រឡប់ក្រោយ ឆ្ពោះទៅត្បូង ទើបកម្លាំង នគរបាល ខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ ប្រដេញតាមចាប់ បាន មុខរោងចក្រ សុីកូ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃដដែល ។

ជនសង្ស័យឈ្មោះ ស្រី សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះមានឈ្មោះ រិន យ៉ារី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ ជាងអុ៊តសក់ មានប្តីឈ្មោះ រស់ សំណាង អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិរ័ក្សជ័យ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ដោយឡែកមូ៉តូ ដែលជនសង្ស័យ លួចកាច់សោក ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-6648 ។

តាមសម្តីដ្រ្តីរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ខណៈដែលកំពុងមើលកូន ក្នុងផ្ទះ ស្រាប់តែជនសង្ស័យលួចធ្វើសកម្មភាព កាច់សោក មូ៉តូ បាត់ពីមុខ ចំហៀងផ្ទះយកទៅបាត់ ហើយក៏បានទៅដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍នគរបាល ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ស្រ្តីរងគ្រោះបន្តទៀតថា ផ្ទះដែលខ្លួនជួលនោះ ជាផ្ទះរបស់មន្រ្តីនគរបាល ខណ្ឌពោធិសែនជ័យ ម្យ៉ាងមូ៉តូ ដាម់ប្រព័ន្ធGPS ដឹងពីគផលដៅដែលជនសង្ស័យ ជិះយកទៅ និងអន្តរាគមន៍ពីនគរបាល ខណ្ឌសែនសុខ ពោធិសែនជ័យ ដង្កោ ជួយស្វែងរក ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពីដឹងថា មូ៉តូឈប់ចតនៅ ចំណុខក្បែរវត្តស្លែង ផ្លូវជាតិលេខ៣ សង្កាត់ពងទឹក តាមរយះប្រព័ន្ធGPS ទើបកម្លាំងនគរបាលខណ្ឌដង្កោ ដើររកក៏ ប្រទះឃើញម៉តូឈប់ចតនៅហាងលក់សាច់ក្រក គ្រាន់តែក្រឡេកឃើញបូ៉លីស ធ្វើឲ្យជនសង្ស័យភ័យ បើកមូ៉តូរត់ តែដោយសារកម្លាំងនគរបាលច្រើន ដេញ ស្ទាក់ ព័ន្ធចាប់បាន នៅមុខរោងចក្រសុីកូ ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ក្រោយពីចាប់ជនសង្ស័យបាន នាំទៅសាកសួរនៅបុ៉ស្តិ៍នគរបាលពងទឹក ខណ្ឌដង្កោ រួចប្រគល់ជូនទៅ នគរបាលបុ៉ស្តិ៍ភ្នំពេញថ្មីវិញ ដែលជាកន្លែងកើតហេតុ កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ក្រោយពីកាច់សោកមូ៉តូបាន ជិះរត់គេច តាមផ្លូវជាតិលេខ៣ ហើយចូលសង្ងំជ្រក ក្នុងហាងលក់សាច់ក្រក វត្តស្លែង កាលពីវេលាម៉ោង១១ព្រឹកម្លេះ រងចាំ អ្នកទិញ មកទទួលយក អស់រយះពេលជាង២ម៉ោង នៅមិនឃើញ អ្នកទទួលផល មកយកមូ៉តូទៀតបែករឿងម្ចាស់ដឹង ផ្អើលបូ៉លីស ដេញចាប់បានតែម្តង ៕

 

RELATED ARTICLES