Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់សំណខ្មៅ ១០លានដុល្លារ ចាប់បង្ខាំងអ្នកទិញ ជាប់ខ្នោះ៧នាក់

លក់សំណខ្មៅ ១០លានដុល្លារ ចាប់បង្ខាំងអ្នកទិញ ជាប់ខ្នោះ៧នាក់

ខេត្តក្រចេះ ៖ ជនសង្ស័យ ១ក្រុម បានប្រើល្បិចឆបោកជាប្រព័ន្ធ ដោយអះអាងថាមានសំណខ្មៅប្រែពណ៌ (ជាវត្ថុស័ក្តិសិទ្ធិការពារផ្លូវងងឹត) លក់ក្នុង១ដុំ ១០លានដុល្លារ លុះមានអ្នកចង់ទិញ ក៏បញ្ជូនបុរសម្នាក់ ឱ្យមកពិនិត្យមើល ស្រាប់តែជាវត្ថុក្លែងក្លាយ ហើយត្រូវក្រុមជនសង្ស័យចាប់បង្ខាំង ទាមទារសងការខូចខាត រហូតមានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថ ចុះអន្តរាគមន៍រំដោះជនរងគ្រោះ និងឈានដល់ការឃាត់ខ្លួន ក្រុមជនសង្ស័យប្រុសស្រី សរុបចំនួន៧នាក់ នាំយក មកចាត់ការតាមច្បាប់។

ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងអំពើឆបោកនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី។

ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យចាប់បង្ខាំង មានឈ្មោះប៉ូច គឹមយូ ភេទប្រុស អាយុ៤៥ឆ្នាំ មានលំ នៅក្នុងភូមិក្បាលពោធិ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកក្រុមជនសង្ស័យទាំង៧នាក់ ដែលត្រូវ បានចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស៊ុក សំណាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកំពង់ចុះវា ឃុំវិហារលួង ស្រុកពោញាឮ ខេត្តកណ្តាល។ ទី២-ឈ្មោះធុន សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀនកូរ៉េ តាមអនឡាញ មានលំនៅ ភូមិពង្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី៣-ឈ្មោះឌី លី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិដំណាក់ធំ៣ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះចៅ ណាក់ ភេទប្រុស អាយុ៥១ឆ្នាំ មានលំនៅ ភូមិសំបុក ឃុំសំបុក ស្រុកចិត្តបុរី។ ទី៥-ឈ្មោះចៅ ស្រីនាង ភេទស្រី អាយុ២៦ឆ្នាំ។ ទី៦-ឈ្មោះង្វៀង ដុកធៀក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម និងទី៧-ឈ្មោះង្វៀង យ៉ាំងថាន់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិវៀតណាម។

យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថ បានទទួល បណ្តឹងតាមទូរស័ព្ទ ពីឈ្មោះប៉ូច គឹមយូ រាយការណ៍មកថា មានមនុស្សមួយក្រុម បានបង្ខាំងខ្លួននៅចំណុចផ្ទះ ១កន្លែង ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី។ ក្រោយពីទទួលបណ្តឹងខាងលើភ្លាម កម្លាំងអាវុធហត្ថបានចុះ ទៅចំណុចខាងលើ និងបាននាំឈ្មោះប៉ូច គឹមយូ មកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីសាកសួរ។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ បុរសឈ្មោះប៉ូច គឹមយូ បានឆ្លើយបំភ្លឺថា ខ្លួនជាតំណាងក្រុមការងារមក ត្រួតពិនិត្យមើលលើវត្ថុសំណខ្មៅប្រែពណ៌ ដែលគេអះអាងថា មាននៅខេត្តក្រចេះ ហើយខ្លួនបានទាក់ទង ជាមួយឈ្មោះ ប៉ា កុសល នៅខេត្តក្រចេះ។ បន្ទាប់មក ឈ្មោះប៉ា កុសល បានឱ្យខ្លួនបើករថយន្តតាម រថយន្ត ម៉ាក Lexus LX-470 ពណ៌ខ្មៅ សំដៅទៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ជាលំនៅឋានមួយដែលមិន ស្គាល់។ ពេលទៅដល់ ខ្លួនបានទៅត្រួតពិនិត្យវត្ថុខាងលើ ដោយបានយកក្រចកឆ្កឹះលើវត្ថុនោះ បណ្តាលឱ្យ របើកខូចខាត ទើបខ្លួនដឹងថាវត្ថុ ខាងលើ ជាវត្ថុក្លែងក្លាយ ហើយខ្លួនបានប្រកែកមិនព្រមយក ទើបម្ចាស់របស់ ទាំងអស់ខាងលើ បានគំរាមឱ្យខ្លួនសង រួចក៏បានចាក់សោទ្វារបង បង្ខាំងមិនឱ្យខ្លួនចេញក្រៅឡើយ។

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្រោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា កម្លាំងអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះស៊ុក សំណាង ទី២-ឈ្មោះធុន សីហា ទី៣-ឈ្មោះឌី លី និងទី៤-ឈ្មោះចៅ ណាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ចំនួន៦គ្រឿង នាឡិកាដៃ ចំនួន១គ្រឿង តាំប៉ុងផ្តិតមេដៃចំនួន១ ឯកសារកិច្ចសន្យាទិញ-លក់សំណខ្មៅ ចំនួន១ច្បាប់។

លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣  កម្លាំងអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំបុក តំណាងមេភូមិ ដឹកនាំដោយលោក អង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបន្ តធ្វើការឆែកឆេរលំនៅឋានរបស់ឈ្មោះខ្វៀង ធីបែរ ភេទស្រី នៅចំណុចខាងលើ បានចាប់យកវត្ថុតាង រួមមាន ទូដែកពណ៌មាស ចំនួន១គ្រឿង និងបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ទៀត រួមមាន ទី១-ឈ្មោះចៅ ស្រីនាង ទី២-ឈ្មោះង្វៀង ដុកធៀក និងទី៣-ឈ្មោះង្វៀង យ៉ាំងថាន់។

តាមការអះអាងរបស់ដើមបណ្តឹង បានបញ្ជាក់ថា សំណខ្មៅប្រែពណ៌ ប្រសិនជារបស់ពិត គឺខ្មៅសុទ្ធ ការពារ ផ្លូវងងឹត មានតម្លៃប្រមាណ ១០លានដុល្លាអាមេរិក ក្នុង១ដុំ។

ជនសង្ស័យទាំង៧នាក់ ខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តក្រចេះ បញ្ជូនទៅកាន់សា លាដំបូង ខេត្ត កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

RELATED ARTICLES