Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងប្រចណ្ឌស្នេហាត្រីកោណ វ៉ៃគេដេកពេទ្យ ជាប់ខ្នោះ

ភ្លើងប្រចណ្ឌស្នេហាត្រីកោណ វ៉ៃគេដេកពេទ្យ ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ ពលករខ្មែរ កំពុងធ្វើការនៅប្រទេសថៃ ២នាក់ បានកើតមានជម្លោះនឹងគ្នា ពីរឿងស្នេហា ស្រីកោណ ជាហេតុធ្វើឱ្យភាគីម្ខាងផ្ទុះភ្លើងប្រចណ្ឌ ក៏ហៅបក្ខពួកទៅព្រួតវាយគូសត្រូវស្នេហា បណ្តាលឱ្យ រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ បានព្យាយាមរត់គេចត្រឡប់ ចូលមកទឹកដីខ្មែរវិញ ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឯខេត្តសមុទ្រ ប្រាកាន ប្រទេសថៃ។ រហូតមកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បាន នៅចំណុចភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៀង សុខឃឿន ភេទប្រុស អាយុ២៩ឆ្នាំ ជាពលករ ចំណាកស្រុក ធ្វើការនៅប្រទេសថៃ មានលំនៅ ក្រុមទី៥ ភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះឆេង កំសត់ ហៅទិត្យ សានីត ភេទប្រុស អាយុ១៩ឆ្នាំ ជាពលករចំ ណាកស្រុក ធ្វើការនៅប្រទេសថៃ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អនុវត្តតាមយោបល់បញ្ជាដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព ស្នងការរងដឹកនាំកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យនគរបាល ព្រហ្មនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រួមនិងលោកនាយរងការិយាល័យ សហការជាមួយនគរបាលស្រុក មោងឫស្សី ដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសៀង សុខឃឿន ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នាំមកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាក សួរ។

Processed with Rookie Cam

ចំពោះមូលហេតុដែលនាំទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលី គឺយោងទៅតាមពាក្យបណ្តឹង របស់ក្រុម គ្រួសារជនរងគ្រោះ ឈ្មោះឆេង កំសត់ ហៅទិត្យ សានីត ភេទប្រុស អាយុ១៩ឆ្នាំ បានប្តឹងមកសមត្ថកិច្ចថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានជនសង្ស័យ ១ក្រុម ដែលក្នុងនោះមានវត្តមាន របស់ជនសង្ស័យឈ្មោះសៀង សុខឃឿន ផង បានធ្វើសកម្មភាពបង្កហិង្សាដោយអាវុធ ទៅលើជនរងគ្រោះ ឈ្មោះឆេង កំសត់ ហៅទិត្យ សានីត នៅចំណុចខេត្តសមុទ្រប្រាកាន ទឹកដីថៃ បណ្តាលឱ្យជនរង គ្រោះរងរបួស ធ្ងន់ ត្រូវបាននាំយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯជនសង្ស័យ បានគេចខ្លួនមកមូលដ្ឋានស្រុកមោងឫស្សី ។លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ជនសង្ស័យ ខាងលើ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព ហិង្សាទៅលើជនរង គ្រោះប្រាកដមែន ដែលករណីនេះបង្កដោយសារតែភ្លើងប្រចណ្ឌ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តបាត់ ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី។ រីឯបក្ខពួកផ្សេងទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរក ដើម្បីចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES