ភ្នំពេញ៖អ្នកនាងឡាយ លក្ខិណា ដែលមានវ័យជ្រេបន្ដិចទៅហើយនោះ បានបង្ហាញភាពស៊ិចស៊ីជាថ្មីម្ដងទៀតនៅលើទឹកដីអាមេរិកដែលនាងបានហោះទៅកាលពីចុងខែ១០ ដើម្បីត្រៀមសម្ដែងតាមកម្មវិធីមួយចំនួននៅតាមភោជនីយដ្ឋានខ្លះនៅទីនោះដែលរៀបចំដោយអតីតតារាសម្ដែងលោកសុភា ដេវីត ។តាមគម្រោងអ្នកនាងលក្ខិណា នឹងត្រូវច្រៀងតាមបណ្ដាររដ្ឋមួយចំនួននៅចុងខែធ្នូ ឆ្នាំ២០២៣ ដើម្បីស្វាគមន៍ឆ្នាំសាកលហើយនៅថ្ងៃទី៣០ និង៣១ ខែ១២ នាងបានចេញច្រៀង២ថ្ងៃជាប់គ្នាជាមួយតារាចម្រៀងមួយចំនួនទៀតដែលរស់នៅទីនោះ។ការទៅដល់ទឹកដីអាមេរិករបស់អ្នកនាងលក្ខិណា នាពេលនេះក្រោយពីនាងទើបបញ្ចប់ការច្រៀងសម្ដែងជាមួយលោកឆន សុវណ្ណារាជ និងឈិន ម៉ានិច្ច នៅកាណាដា នាពេលថ្មីៗនេះដែរ ហេតុនេះបញ្ជាក់ថាតារាវ័យជាង៤០ឆ្នាំរូបនេះនៅតែមានហាងឆេងនៅឡើយ ក្រោយពីដកខ្លួនថយពីអាជីពសិល្បៈរយៈពេល១២ឆ្នាំ(២០០៦-២០១៨ ) ហើយទើបតែវិលមកវិញរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលនាងផ្ដោតទៅលើការរកលុយក្រៅស្រុកច្រើនជាង ព្រោះនៅខែវិច្ឆិកា ឆ្នាំ២០២៣ នេះគម្រប់រយៈពេល៥ឆ្នាំគត់ដែលអ្នកនាងលក្ខិណា បន្ដរស់នៅកាណាដា ដោយពន្យាពេលវិលមកស្រុកខ្មែរវិញ។
ឥឡូវអ្នកមេម៉ាយសម្រស់ដើមទ្រូងទ្រលុកទ្រលន់រូបនេះឈាន១ជំហ៊ានទៀតគឺទៅរកលុយនៅលើទឹកដីអាមេរិកវិញម្ដង ហើយនាងពិតជាក្លាហានហ៊ានបញ្ចេញភាពស៊ិចស៊ីស្លៀកពាក់ចេញគល់ទ្រូង និងបង្អួតសាច់គល់ភ្លៅអត់ចាញ់តារាក្មេងៗឡើយ។យ៉ាងណាគេមិនទាន់ដឹងទេថាតើអ្នកនាងឡាយ លក្ខិណា ចង់ពន្យាពេលរស់នៅអាមេរិកដូចនៅកាណាដាដែរឬយ៉ាងណាទេ ព្រោះថាពេលនេះអ្នកនាងហាក់លែងកំណត់ពេលវេលាច្បាស់លាល់ចូលស្រុកដូចមុនទៀតហើយ ។
ប្រភពបានឲ្យដឹងថារយៈពេល៥ឆ្នាំនៃការវិលមកចាប់អាជីពចាស់នេះអ្នកនាងឡាយ លក្ខិណា មិនសូវមាន ទីផ្សារចម្រៀងក្នុងស្រុកទេ តែនាងត្រូវបានផលិតករហៅឲ្យថតភាពយន្ដជាបន្ដបន្ទាប់ដែរ ប៉ុន្ដែចុងក្រោយនាង សម្រេចចិត្តទៅរកលុយនៅបរទេសវិញ ទើបពេលនេះឃើញកាក់កបគ្រាន់បើនាងលែចង់វិលមកថតភាពយន្ដ ជាថ្មីនៅក្នុងស្រុកទៀត។តាមព័តមានថាគ្រាន់តែអ្នកនាងលក្ខិណា បញ្ចេញសាច់តែបន្ដិចនេះធ្វើឲ្យបុរសអាណិក ជនខ្មែររស់នៅទីនោះមិនតិចទេជ្រួលជ្រើម រហតូមានប្រុសខ្លះចង់ឃាត់នាងឲ្យបន្ដរស់នៅអាមេរិកបន្ដទៀត កុំទៅកាណាដាវិញអី។បើទាំងអ្នកនៅកាដាណាផង អាមេរិកផង គិតតែពីចង់ឃាត់លក្ខិណា មិនឲ្យទៅស្រុកវិញ បែបនេះ គេជឿរថាច្បាស់ណាស់អ្នកមេម៉ាយសាច់ចាំរូបនេះនឹងមិនអាចគេចផុតពីសំណាញ់ស្នេហ៍ប្រុសក្រៅ ស្រុកឡើយ ហើយនេះត្រូវនិងផែនការណ៍នាងចង់រស់នៅបរទេសជាអចិនត្រេយ៍ដូចអតីតតារាមួយ ចំនួនគឺ ជិតបានសម្រេចហើយ។
គូរបញ្ជាក់ថាអ្នកនាងឡាយ លក្ខិណា បានប្ដូរយុទ្ធសាស្រ្ដក្នុងការឈប់លក់ខោអាវដោយខ្លួនឯងទៀតនៅផ្សារអូឬស្សី ហើយនាងបានរើរទៅលក់នៅម្ដុំផ្សារTK ទួលគោកវិញដោយឲ្យប្អូននាងជាអ្នកគ្រប់គ្រងហាង ទើបនាងវិលចូលសិល្បៈសារជាថ្មីនៅឆ្នាំ២០១៨ ដោយចាប់ដៃជាមួយលោកអែន ឌី ប៉ុន្ដែពេលនេះអ្នកនាងត្រូវបានប្រធានក្រុមហ៊ុនកម្សាន្ដមួយនៅកាណាដា ពេញចិត្តនិងផ្ដល់តំណែងឲ្យនាងមានសិទ្ធិជ្រើសរើសតារាខ្មែរទៅច្រៀងនៅទីនោះក្រោមការសម្រេចចិត្តរបស់នាង។តែពេលនោះធ្លាយដំណឹងថាអ្នកនាងលក្ខិណា ភ្ជាប់ស្នេហាភេទដូចគ្នាជាមួយជាមួយថៅកែក្រុមហ៊ុនកម្សាន្ដមួយនោះ ប៉ុន្ដែដំណឹងនេះអ្នកនាងបានប្រកែក។តែការពន្យាពេលរស់នៅកាណាដាដល់ទៅ៥ឆ្នាំ បាននោះគេជឿរថាអ្នកនាងលក្ខិណា អាចនឹងមិនមុនទុកបេះដូងឲ្យនៅទំនេរទេ គ្រាន់តែនាងមិនបង្ហាញជាចំហ ប៉ុណ្ណោះ។ដោយឡែកសម្រាប់អ្នកនាងលក្ខិណា ដែលអាចចេញច្រៀងជាបន្ដបន្ទាប់នៅក្រៅស្រុកបាននាពេលនេះដោយសារតែនាងអាចច្រៀងបទមរតកដើមបានយ៉ាងរលូន និងម្យាងទៀត បច្ចុប្បន្នតារាស្រីល្បីៗដូចជាមាស សុខសោភា ,សុគន្ធ និសា និងឱក សុគន្ធកញ្ញា ជាដើម ប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេផ្ដោតតែលើការរកលុយនៅក្នុងស្រុកច្រើនជាងទៅបរទេស ហេតុនេះហើយទើបធើ្វឲ្យលក្ខិណា ត្រូវប៉ាន់លែងចង់វិលមកខ្មែរវិញ ។
យ៉ាងណាគេរងចាំមើលថាម្ចាស់ស្នេហ៍ថ្មីរបស់អ្នកនាងឡាយ លក្ខិណា ជាអាណិកជនខ្មែររស់នៅកាណាដា ឬនៅអាមេរិក ?