Monday, November 18, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖ចង់ហួងហែងថៅកែ ?

សុខ សោម៉ាវត្តី ៖ចង់ហួងហែងថៅកែ ?

ភ្នំពេញ៖សុខ សោម៉ាវត្តី បានផ្ដាំទៅដៃគូស្នេហានាងថាកុំឲ្យស្រលាញ់ស្រីផ្សេង ក្រៅពីនាង តែ​នាងមិន​ប្រាប់ថាប្រុសកំពូលស្នេហានាងនោះជាបុរសរូបណាទេ ។ប៉ុន្ដែក្រោយចែកផ្លូវ​ពីកី​ឡាករលី វ៉ាហេទ ជិត២​ឆ្នាំមកវត្តី ស្និតស្នេហ៍តែបុរសម្នាក់គត់នោះគឺជាថៅកែហាងថតរូបPre- Wedding ដ៍ល្បីឈ្មោះមួយដែល​នាងនិងបុរសនោះធ្លាប់បានអោបរឹត និងបណ្ដើរគ្នាជាចំហ​ទៅ​កម្មវិធីមិត្តភក្ដិម្ចាស់ហាងថតរូបនោះ​ដោយ​បើកចំហទៀតផង បើទោះជានាងមិនដែល​ហ៊ាន​ផុស​រូបនោះដោយផ្ទាល់ក្ដី ប៉ុន្ដែកន្លងមកបុរសចំណាស់​កូនកាត់ចិនរូបនោះធ្លាប់​បញ្ចេញរូប​លោកកៀកកើយគ្នាមួយពិធីការិនីកូន១រូបនេះតាមហ្វេស​បុកដោយ​ប្រ​កាសថាលោកស្រលាញ់អ្នកមេម៉ាយរូបនេះចំៗតែម្ដង។យ៉ាងណាគេនៅមិនទាន់មានដំណឹងថាសោម៉ាវត្តី និងថៅកែ​គ្រោងភ្ជាប់ពាក្យឬត្រៀមខ្លួនចូលរោងការដូចមិត្តភក្ដិដ៍ជិតដិតរបស់នាងហ៊ិន ច័ន្ទ​នីរ័ត្ន ដែល​បាន​ធ្វើនាពេលនេះឡើយ ។ប៉ុន្ដែផ្ទុយទៅវិញស្ងាត់ៗបែជាលេចសញ្ញាវត្តី​ ហាក់​ចង់ហួង​ហែងថៅកែទៅវិញ​តាមរយៈការព្រមានទៅដែគូស្នេហ៍របស់នាងកុំឲ្យបេតីស្រីណា ក្រៅពី​នាង ដែលសកម្មភាពបែបនេះ ប្រ​សិនបើវត្តី ចង់ផ្ញើរសារទៅថៅកែនោះមែន មានន័យថា​នាង​​កំពុងតែប្រចណ្ឌលោកខ្លាំងពេកហើយ ។

សុខ សោម៉ាវត្តី បានបង្ហាញខ្លួនសាទរថ្ងៃហ៊ិន ច័ន្ទនីរ័ត្ន ជប់លៀងលាភាពនៅ​លីវ​កាល​ពីពេលថ្មីៗនេះ តែនៅពេលដែលអ្នករួមអាជីពសួរនាងថាពេលណា​ទើបរៀបការជា​លើ​ក​ទី២នោះនាងបែជានិយាយមិនចេញ និងពេលខ្លះថែមទាំងថាមិនដឹងជាត្រូវរៀប​ការជា​មួយ​អ្នកណាទៅវិញ ។យ៉ាងណាក្រោយបរាជ័យស្នេហា២លើកសោម៉ាវត្តី បានប្ដូរយុទ្ធសាស្រ្ដ​ក្នុងការភ្ជាប់ស្នេហ៍ថ្មីតាមរយៈ​ការជ្រើស​បុរសម្នាក់ដែលមានវ័យចំណាស់វិញម្ដង លែងសូវទុក​ចិត្ត​ប្រុសក្មេងដូចស្នេហាលើកទី២ ទៀតហើយ។ចំណែកតារារួមអាជីពបានជម្រុញឲ្យវត្តី យក​ប្ដីចាស់តែមានទ្រព្យស្ដុកនិងកុំមើលរំលងងារជំទាវ ប៉ុន្ដែអ្នកមេ​ម៉ាយ​​រូប​ស្រស់នេះក៍មិន​ខុសពី​នីរ័ត្ន ដែរពោលគឺបុរសដែលនាងព្រមប្រគល់បេះដូងឲ្យលុះ​ត្រាតែនាងស្រលាញ់​ប្រុសនោះដែរ ទើបអាចទៅរួច មិនមែនឲ្យតែមានលុយដណ្ដើមបានបេះដូងនាងដោយងាយឡើយ ។ចំ​ណុច​នេះហើយដែលធ្វើឲ្យតាតាឧកញ៉ាខ្លះលួចស្នេហ៍វត្តី ជាច្រើនឆ្នាំហើយចង់ចូលខ្លួនទៅ​ស្អំបេះ​ដូង​​នាងបាន​សម្រេច​ចិត្តដកថយទៅវិញ ហើយចុងក្រោយមានតែលោកថៅកែ​ហាងថតរូប​នោះ​​ម្នាក់ប៉ុណ្ណោះ ដែលត្រូវ​បានពិធីការនីរូបនេះទុកចិត្ត បើទោះជាមិនទាន់ច្បាស់១០០% ថា​នាងនិងថៅកែនឹងឈានទៅ​ដឹកដៃគ្នា​ចូល​រោងការនាពេលខាងមុខក្ដី តែច្រើនខែមកនេះ​អ្នក​ទាំងពីរយល់ចិត្តគ្នាបានច្រើននិង​ទំនាក់ទំនងគ្នារកាន់​តែ​លូនទៅមុខ គ្មានឧបស័គ្គឡើយ ។

សុខ សោម៉ាវត្តី ស្ថិតក្នុងចំណោមតារាម្នាក់ដែលធ្លាក់ខ្លួនមេម៉ាយតែនៅ​រក្សារទីផ្សារ​សិ​ល្បៈ​បានទាំងការថត​ភាពយន្ដនិងMC ដែលឈនៅលំដាប់ជូរមុខនាពេលបច្ចុប្បន្ន។ប៉ុន្ដែ​អំឡុង​ពេលដែលវត្តី កំពុងពិសោធន៍​ស្នេហ៍ថៅកែនេះនាងលែងសូវសម្រុកថតភាពយន្ដដូចមុន ដោ​យ​​ផ្ដោត​តែនៅលើការពង្រឹងអាជីពជាMC នៅបាយ័ន ប៉ុណ្ណោះ។ប្រភពខ្លះបង្ហើបថាវត្តី មាន​បុរស​ទាំងក្នុង និងក្រៅស្រុកតាមស្នេហា​ក្រោយនាងចែកផ្លូវ​វ៉ាហេទ ដោយប្រុសខ្លះសុំធានា​រូប​នាង​និងកូនស្រីទៅរស់នៅស្រុកក្រៅទៀតផង ប៉ុន្ដែចុងក្រោយនាង​នៅតែ​នៅតែចង់សាក​ល្បង​ជា​លើកទ៣ ក្នុងការជ្រើសផ្លូវសាងស្នេហ៍”ជួញឆ្ងាយ ប្រសើរជាងជួញជិត “ ។តែនាងធ្លាប់​ប្រាប់​​អ្នកយកព័តមានយើងថាអត់ចង់រៀបការជាលើកទី២ ឡើយ ព្រោះធ្លាប់ការម្ដងហើយ ។ប៉ុ​ន្ដែ​គូស្នេហ៍​នាងវិញបែជាចង់បញ្ចេញស្នេហាមួយនេះជាសារធារណៈ​និងចង់រៀបការដូចគ្នាទៅ​និង​គូស្នេហ៍របស់ច័ន្ទនីរ័ត្ន នាពេលនេះដែរ។

ទស្សនិកជនរងចាំមើលថាអ្នកមេម៉ាយរូបស្អាតសុខ សោម៉ាវត្តី នឹងហ៊ានបណ្ដើរ​គូស្នេ​ហ៍ថ្មីទៅកៀកកើយ​គ្នាដោយចំហ នៅថ្ងៃមង្គលការរបស់ហ៊ិន ច័ន្ទនីរ័ត្ន ដែរទេ ព្រោះថាលោក​ថៅ​កែហាងថតរូបនោះ​ក៍ស្គាល់​និងរាប់អានគ្នាជាមួយនីរ័ត្ន ដែរហេតុនេះលោក​នឹងទៅ​បង្ហាញ​ខ្លួននៅថ្ងៃអាពាហ៍ ពិពាហ៍ ដ៍ធំនោះជាមិនខាន ។ចំណែកFan សោម៉ាវត្ដី វិញជឿរថាតារាកូន​១រូបនេះ អាចនឹងប្ដូរចិត្តហ៊ានរៀបការម្ដងទៀតតាម​ការស្នើរសុំ​របស់​ថៅកែ ដែលពេលនោះ​នាង​ក៍អាចលុបដានស្នេហ៍ចាស់ដែលធ្វើឲ្យនាងដំបៅបេះដូងអស់២លើកមកហើយ​នោះ​បាន​ដែរ ៕

RELATED ARTICLES