Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគ្គីភ័យលេបត្របាក់អគារក្រុមហ៊ុនធ្យូងថ្មចិន ស្លាប់ ២៦នាក់

អគ្គីភ័យលេបត្របាក់អគារក្រុមហ៊ុនធ្យូងថ្មចិន ស្លាប់ ២៦នាក់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថាយ៉ាងហោចមនុស្ស ២៦នាក់បានស្លាប់និងរាប់សិបនាក់ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះអគារមួយនៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ភ្លើងបានចាប់ផ្តើមនៅអគារកម្ពស់បួនជាន់ដែលជាកម្មសិទ្ធិរបស់ ក្រុម ហ៊ុនធ្យូងថ្ម Yongju នៅទីក្រុង Luliang ខេត្ត Shanxi កាលពីវេលាម៉ោងប្រហែល ៦និង៥០ព្រឹក (ម៉ោងក្នុង ស្រុក)។

ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ថា មនុស្សចំនួន ២៦ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់។មុននេះ ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថាមនុស្ស ៦៣ នាក់ត្រូវបានជម្លៀសចេញ ដែលក្នុងនោះ ៥១ នាក់ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ។CCTV បានរាយការណ៍ថា ការងារជួយសង្គ្រោះកំពុងដំណើរការនៅឡើយហើយមូល ហេតុនៃអគ្គីភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេត។ជុំវិញនឹងមូលហេតុនៃការឆេះនេះមិនត្រូវ បានគេប្រាប់ឲ្យដឹង នៅឡើយទេ។

ឧបទ្ទវហេតុឧស្សាហកម្មគឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពធូររលុង និងការ អនុវត្តមិនត្រឹមត្រូវ។កាលពីខែកក្កដា មនុស្ស ១១ នាក់បានស្លាប់បន្ទាប់ពីដំបូលកន្លែងហាត់ប្រាណ របស់សាលា បានបាក់នៅភាគឦសានប្រទេស៕

RELATED ARTICLES