Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើង៣០នាក់ ដេញវ៉ៃគ្នាផ្អើលក្រុង សៀមរាប

បង្ក្រាបក្មេងទំនើង៣០នាក់ ដេញវ៉ៃគ្នាផ្អើលក្រុង សៀមរាប

ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចជំនាញក្រុងសៀមរាប បានបើកប្រតិបត្តិការក្តៅ ធ្វើការបោសសម្អាតក្រុមក្មេង ទំនើង ចំនួន២ក្រុម សរុប៣០នាក់ ដែលបង្កចលាចល ដេញវ៉ៃតប់គ្នាប្រសាចពេញផ្លូវ បង្កឱ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប។ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងទាំង ៣០នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខសណ្ឋាគារ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប។

សមត្ថកិច្ចក្រុងសៀមរាប បានឱ្យដឹងថា ក្មេងទំនើងចំនួន ២ក្រុម បានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិ ភាព គប់គ្នាទៅវិញទៅមក តែមិនបណ្តាលឱ្យភាគីណារងរបួសស្នាមនោះទេ ក្រោយពីធ្វើសកម្មភាពហើយក្រុម ក្មេងទំនើងទាំងនោះបានគេចខ្លួនបាត់។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយចូល រួមសហការពីម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួត បទបញ្ជ បានចុះស្រាវជ្រាវ និងនាំខ្លួនក្មេងទំនើងទាំង ២ក្រុម ដែលមានចំនួនសរុប ៣០នាក់ (ស្រី១) មកធ្វើការ សួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង២ក្រុម បានឆ្លើយសារភាពថា ពួកខ្លួនបានមានជម្លោះពាក្យសម្តីជា មួយគ្នា ហើយបានយកដុំថ្មនិងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមក ពិតមែន។

ក្រុមក្មេងទំនើងទាំងនោះ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំ រួចហៅឪពុកម្តាយមកធានាឱ្យត្រឡប់ផ្ទះ វិញរៀងៗខ្លួន៕

RELATED ARTICLES