Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសុំដេកផ្ទះគេ១យប់ ចាប់រំលោភកូនក្រមុំគេ

សុំដេកផ្ទះគេ១យប់ ចាប់រំលោភកូនក្រមុំគេ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានស្គាល់ជាមួយក្រុមគ្រួសារមួយ មិនបានប៉ុន្មានផង ក៏បានស្កាត់ទៅលេងផ្ទះគេ រួចក៏សុំស្នាក់នៅ១យប់ លុះពាក់កណ្តាលអធ្រាត្រ លបបើកមុងចូលទៅចាប់រំលោភកូនក្រមុំម្ចាស់ផ្ទះ រហូតបាន សម្រេច លុះព្រឹកឡើងត្រូវម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ច ចាប់អូសក នាំយកទៅចាត់ការតាមច្បាប់។ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិប៊ួរុន ឃុំត្រែង ស្រុករតនមណ្ឌល។ រហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃដដែល សមត្ថកិច្ច ក៏ចុះចាប់ឃាត់ខ្លួនជនសង្ស័យល្មោភកាម នាំយកទៅសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយឹម ឧត្តម អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិធ្មា ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៦ឆ្នាំ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ។

បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ វិច្ឆិកា នៅភូមិប៊ួរុន ឃុំត្រែង ស្រុក រតនមណ្ឌល តាមបណ្តឹងជនរងគ្រោះ ដែលបានចោទប្រកាន់ថា បានចាប់នាងបានសម្រេច នៅវេលា រំលងអធ្រាត្រ ។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងជនសង្ស័យនិងក្រុមគ្រួសារគាត់ គឺគ្រាន់តែជាមនុស្សស្គាល់គ្នា មិនជិតដិតនោះឡើយ។ មុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យខាងលើ បានមកលេងផ្ទះគាត់ លុះល្ងាចឡើង មិនបានត្រឡប់ទៅផ្ទះវិញនោះទេ ដោយបាន សុំគាត់ស្នាក់នៅ ១យប់។ ចំណែកគាត់ហេតុតែទើសទាល់ផង និងទុកចិត្តជនសង្ស័យផង ក៏ព្រមឱ្យជន សង្ស័យស្នាក់នៅ ១យប់ទៅ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យឃើញឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពលបបើកមុង ចូលទៅចាប់រំលោភកូនស្រីរបស់គាត់ រហូតបានសម្រេចតែម្តង។ លុះព្រឹកឡើង កូនស្រីបានទម្លាយរឿងរ៉ាវប្រាប់គាត់ជាម្តាយ ទើបគាត់ប្រញាប់ ទៅដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះអន្តរាគមន៍ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយឹម ឧត្តម បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លបចូលក្នុងមុងក្មេងស្រីរងគ្រោះ រួចចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចប្រាកដមែន។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES