ភ្នំពេញ៖រយៈពេលជង១០ឆ្នាំហើយដែលស្រីស្អាតសុខ ពិសី តែងតែបង្ហាញអារម្មណ៍ឯកោនៅលើបណ្ដាញសង្គម ខ្វះភាពកក់ក្ដៅ ទៅណាម្នាក់ឯង បើទោះជាទូទៅគេដឹងថានាងមិនមែនគ្មានគូក្ដី ។សកម្មភាពរបស់សុខ ពិសី បែបនេះក្រោយពីតារារួមអាជីពភាគច្រើនអ្នកដែលមានវ័យបងឬប្អូននាងតិចតួច ពួកគេមានគូរៀងៗខ្លួនអស់ទៅហើយនិងតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចជាឱក សុគន្ធកញ្ញា,មាស សុខសោភា ,សុគន្ធ និសា ,ពេជ្រ សោភា ,សួស វីសា និងសិស្សប្អូនាងអ៊ីវ៉ា ជាដើម ។ចុះតើហេតុអ្វីបានជាពិសី មិនហ៊ានធ្វើដូចគេដែរទៅ ?
មិនមែនតែFan ទេដែលចង់ឲ្យសុខ ពិសី និងគូស្នេហ៍ព្រមបើកស្នេហ៍ជាចំហនោះ ប៉ុន្ដែកន្លងមកឪពុកនាងគឺលោកសុខ ហេង ក៍ធ្លាប់ពិសី អះអាងថាលោកជម្រុញឲ្យនាងរៀបការប្ដីដែរ ប៉ុន្ដែមិនបង្ខំនោះទេ គឺគ្រាន់តែលោកដាស់តឿនកូនស្រីហើយការសម្រេចចិត្តយ៉ាងណានៅលើរូបនាង។តែពិសី បានអូសក្រឡាចូលរោងការជាបន្ដបន្ទាប់រហូតមកដល់ពេលនេះវ័យនាងឈានចូល៣៣ឆ្នាំទៅហើយក៍នៅតែអត់ដំណឹងរៀបការជាក់លាក់រៀបការដដែល ។ប្រសិនបបើពិសី នៅតែបន្ដអត់ព្រមលាតត្រដាងរឿងស្នេហាជាសាធារណៈទៀត នោះការទៅណាមកណាគឺនាងនឹងនៅតែឯកោដូចពេលនេះជាបន្ដទៀតជាមិនខាន។ប៉ុន្ដែតារារួមអាជីពនាំគ្នាខ្សឹបខ្សៀវគ្នាថាពិសី អាចនឹងប្ដូរចិត្ត ក្រោយពីនាងឃើញសិស្សប្អូនឃីន ស្រីនាថ ហៅអ៊ីវ៉ា ហ៊ានសាងស្នេហ៍ដោយបើកចំហ នឹងត្រៀមចូលរោងការនាពេលដ៍ខ្លីខាងមុខនេះ ព្រោះថាវ័យរបស់នាងក៍សមល្មមដល់ពេលវេលាត្រូវយកប្ដីដែរ ហេតុនេះមិនគូលាក់មុខសង្សារដល់ទៅ១០ឆ្នាំហើយ ចង់ថែម១០ឆ្នាំថែមទៀតឡើយ។
សុខ ពិសី ត្រូវបានអ្នកសិល្បៈភាគច្រើនដឹងថានាងបានភ្ជាប់ស្នេហ៍ជាមួយលោកថៅកែសាន់ដេឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយ ដែលចំណងស្នេហាមួយនេះមានការដឹងឭនិងទទួលស្គាល់គាំទ្រដោយចាស់ទុំទាំងសងខាង។ទោះជាយ៉ាងណាទាំងពិសី និងលោកចំរើន មិនដែលហ៊ានចេញមកសារភាពរឿងស្នេហាមួយនេះទេ បើទោះជាFan ចាត់ទុកថាពួកគេទាំងពីរសាកសមគ្នាខ្លាំងក្ដី ។ប្រភពបានឲ្យដឹងថាសុខ ពិសី មានជម្រើសស្នេហ៍ច្រើនពោលគឺបុរសមិនតិចនាក់ទេ ដែលចាំត្រងស្នេហានាង តែទីបំផុតនាងជ្រើសរើសបុរសម្នាក់ដែលនៅក្នុងចង្កោមអ្នកសិល្បៈយល់ពីអាជីពរបស់នាងធ្វើជាគូស្នេហ៍។ចំណែកលោកចំរើន វិញមុនប៉ៈស្នេហ៍ពិសី លោកក៍មានតារាវ័យក្មេងមិនតិចនាក់ដែរចង់ភ្ជាប់ស្នេហ៍លោក តែពេលនេះពួកគេបានដកថយទៅវិញអស់ហើយព្រោះខ្លាចពិសី ប្រចណ្ឌ។
តារាចម្រៀងសាន់ដេម្នាក់បានបង្ហើបប្រាប់អ្នកយកព័តមានយើងថាសុខ ពិសី ក៍អាចរៀបការជាមួយថៅកែខ្លួន(លោកចំរើន) នាពេលដ៍ខ្លីផងដែរ តែរឿងនេះគេមិនចង់ឲ្យដឹងមុនពោលគឺរងចាំឲ្យតែដល់ថ្ងៃគឺSurprise ឲ្យគ្រប់គ្នាឃើញជាក់ស្ដែងតែម្ដង។ប្រភពនោះថាចាស់ទុំទាំងសងខាងពិតជាបានជម្រុញឲ្យអ្នកទាំងពីរឆាប់រៀបការមែន ប៉ុន្ដែអ្វីៗនៅលើពិសី ជាអ្នកសម្រេចចិត្តហើយក្រុមគ្រួសាររត់តាមក្រោយនាង ។
អ្នកជំនាញសិល្បៈបានលើកឡើងថាមូលហេតុដែលសុខ ពិសី មិនចង់រៀបការឆាប់ៗ ព្រោះតែនាងមើលឃើញថាតារាភាគច្រើនហើយឲ្យតែមានប្ដីនិងកូនគឺធ្លាក់កូដ ឬពិបាករក្សារតំណែង ហេតុនេះទើបចេះតែពន្យាពេលរហូតមកដោយសារតែនៅចង់ប្រជែងទីផ្សារចម្រៀង។ប៉ុន្ដែបើពិសី ហ៊ានរៀបការវិញនោះគឺឥទ្ធិពលរបស់នាងដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ដែលនៅហង្សមាសនាពេលបច្ចុប្បន្នជាមិនខានពោលគឺអំណាចប្រៀបបានដូចជាថៅកែឬម្ចាស់ផលិតកម្មតែម្ដង។
ក្រៅពីសុខ ពិសី តារាដែលខ្លាចក្នុងការសាងស្នេហ៍ជាសាធារណៈមានដូចជារ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងយូរី ជាដើម។ចំពោះពិសី វិញទោះជាពេលនេះឈានចូល៣៣ឆ្នាំហើយក៍ដោយ តែនៅរក្សាររាងស្វែលនិងរូបសម្រស់ពិបាករកគូប្រជែង។អ្នកខ្លះថាលោកចំរើន បើនៅតែមិនប្រញ៉ាប់ដឹកដៃនាងចូលរោងការទេ ទិចលោប្រយ័ត្ន មានគូប្រជែងកាន់តែច្រើនចូលមកចង់ដណ្ដើមបេះដូងពិសី លោកពិបាកទប់ទល់ ?