Saturday, January 18, 2025
Homeព័ត៌មានជាតិប្តីតូចចិត្តឈឺ​ប្រកាច់ ចងកស្លាប់​ចោល​ប្រពន្ធ

ប្តីតូចចិត្តឈឺ​ប្រកាច់ ចងកស្លាប់​ចោល​ប្រពន្ធ

ខេត្តតាកែវ ៖ បុរសម្នាក់ បានកើតមានជំងឺប្រកាច់ជាញឹកញាប់ ទើបធ្វើឱ្យធុញ​ថប់​ក្នុង ជីវិត ក៏ព្យាយាមសម្លាប់ខ្លួនចំនួន២ដងរួចមក ហើយ តែត្រូវក្រុមគ្រួសារ​ជួយឃាត់ទាន់ ទីបំផុត ឆ្លៀតពេលប្រពន្ធកំពុងរវល់ការងារផ្ទះ បុរស រងគ្រោះ​ក៏លប​ចងកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ក្រោមផ្ទះរបស់ជន- រងគ្រោះ ស្ថិត​ក្នុង​ភូមិ​សម៉ក្រោម ឃុំខ្វាវ ស្រុក ទ្រាំង។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះសូន្យ ឡេង អាយុ២១ឆ្នាំ មុខ​របរកសិករមានស្រុកកំណើតនៅខេត្តកំពង់ចាម មាន ប្រពន្ធឈ្មោះស៊ាង ស្រី​នាង សព្វថ្ងៃស្នាក់នៅជាមួយម្តាយខាងប្រពន្ធ ស្ថិតក្នុងភូមិកើតហេតុ ខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ប្តីរបស់នាង បានកើត​មាន ជំងឺតេតាណូសប្រចាំកាយ និងឧស្សាហ៍ធ្វើទុក្ខ (ប្រកាច់) ខ្លាំងណាស់ ទើប​ធ្វើ​ឱ្យប្តីនាងនឿយ- ណាយនឹងជីវិត ក៏ព្យាយាមធ្វើអត្តឃាតចំនួន២ ដងមក​ហើយ តែសំណាងល្អត្រូវបាននាង និង អ្នកភូមិប្រទះឃើញ ជួយ​សង្គ្រោះ​ទាន់​ពេល វេលារាល់លើក។

ប្រភពដដែលបន្តថា នៅមុនពេលកើត- ហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច ប្តី​របស់ នាងបានចូលទៅសម្ងំនៅក្នុងបន្ទប់ក្រោមផ្ទះ តែម្នាក់ឯង ចំណែកនាង​ក៏មិន​បានចាប់អារម្មណ៍ អ្វីដែរ ព្រោះរវល់តែធ្វើការងារផ្ទះ លុះដល់វេលា ម៉ោង​កើតហេតុខាងលើ នឹកឆ្ងល់ ស្ងាត់សំឡេង ប្តីយូរពេក និងមិនឃើញចេញ​ពីបន្ទប់​សោះ ទើប នាងបានដើរទៅច្រានទ្វារចូល តែចូលមិនរួច ព្រោះប្តីបានខ្ទាស់​គន្លឹះ​ទ្វារពីខាងក្នុងជាប់ទៅ ហើយ។ ភ្លាមនោះ នាងបានស្រែកហៅអ្នក ជិតខាងឱ្យ​ជួយ​គាស់ទ្វារបន្ទប់ចូលទៅមើល ក៏ ប្រទះឃើញប្តីបានចងកស្លាប់បាត់​ទៅ​ហើយ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់​ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើកន្សែង​ពោះ​គោចងកភ្ជាប់នឹងផ្ទោង បន្ទប់ក្រោមផ្ទះ រហូតដល់ដាច់ខ្យល់ស្លាប់ មូលហេតុ ក៏ព្រោះតែជនរងគ្រោះតូចចិត្តនឹងជំងឺ ប្រចាំកាយ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី”៕ វណ្ណ វុធ

RELATED ARTICLES