Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញប្រហិតខូចគុណភាព ៣០គីឡូ

រកឃើញប្រហិតខូចគុណភាព ៣០គីឡូ

ភ្នំពេញ ៖ មន្ត្រីជំនាញ ក.ប.ប សាខារាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយប្រធានសាខា បានចុះត្រួត ពិនិត្យទីតាំងស្តុកទុក និងចែកចាយសាច់បង្កក និងប្រហិត មួយកន្លែង នៅខណ្ឌទួលគោក ដោយ រកឃើញសាច់បង្កក និងប្រហិត ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣០គីឡូក្រាម។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចទីតាំងឃ្លាំងស្តុកនិងចែក ចាយផលិតផលសាច់បង្កក មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ បានរកឃើញសាច់បង្កក និងប្រហិត ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៣០គីឡូក្រាម ដែលពុំបានអនុវត្តតាមលក្ខខណ្ឌតម្រូវស្តីពីសុវត្ថិភាពម្ហូបអាហារនោះទេ ។

ជាមួយគ្នាមន្ត្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ បានអនុវត្តតាមគោលការណ៍របស់ព្រះរាជអាជ្ញា ដោយ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យកន្លែងកែច្នៃជើងទា និងអណ្តាតទា ដែលពុំមានអនា ម័យសមស្របតាមលក្ខខណ្ឌតម្រូវ ស្តីពីម្ហូបអាហារ ដោយបានផ្អាកបណ្តោះអាសន្ន និងយកសំណាកគំរូ ទៅវិភាគនៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ដើម្បីរកសារធាតុហាមឃាត់ផងដែរ។

អគ្គនាយកដ្ឋាន ក.ប.ប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមសហការផ្តល់ដំណឹង មកអគ្គនាយកដ្ឋាន នៅពេលណាដែលឃើញនិងដឹងថាមានករណីចរាចរលក់ទំនិញ ម្ហូបអាហារដែល ពុំមានអនុលោមភាព និងមានហានិភ័យខ្ពស់ទៅលើសុខភាព៕

RELATED ARTICLES