Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះបុរសម្នាក់ ពាក់ព័ន្ធរំលោភទំនុកចិត្ត

វ៉ៃខ្នោះបុរសម្នាក់ ពាក់ព័ន្ធរំលោភទំនុកចិត្ត

ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសន្តិភាព នៃអធិការដ្ឋាន នគរបាលស្រុកសំពៅលូន បានចុះឃាត់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ពាក់ព័ន្ធទៅនឹងករណីរំលោភទំនុក ចិត្ត។

ការចុះឃាត់ខ្លួនបុរសខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។

ពិរុទ្ធជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ភេន ទីណាត ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។

តាមប្រភពពីសមត្ថកិច្ច  បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែក នគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះអនុវត្តដីកាបង្គាប់ ឱ្យចាប់ខ្លួនលេខ ៤៣/២៣ ដ.ប.ខ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់លោកទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួនពិរុទ្ធជនម្នាក់ ឈ្មោះភេន ទីណាត ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទរំលោភលើ ទំនុកចិត្ត ប្រព្រឹត្តនៅក្រុមទី០១ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចជំនាញបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅកាន់សាលា ដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES