Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ាស៊ីនត្រជាក់៣គ្រឿង គេច៨ថ្ងៃ ខ្នោះ

លួចម៉ាស៊ីនត្រជាក់៣គ្រឿង គេច៨ថ្ងៃ ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ាស៊ីនត្រជាក់ នៅក្នុងផ្ទះរបស់គេ ចំនួន៣គ្រឿង រួចរត់គេចខ្លួនបាន ៨ថ្ងៃ ក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។ករណីលួចម៉ាស៊ីនត្រជាក់នេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ផ្ទះមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ១៩២៨ ក្នុងភូមិកោះអណ្តែង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវលេខ១៩២៨ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

 ជនរងគ្រោះ មានឈ្មោះអ៊ុក សោភ័ណ្ឌ ភេទ ប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ  ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ សម្ភារៈបាត់បង់ រួមមាន ក្បាលម៉ាស៊ីនត្រជាក់ ចំនួន៣ និងកន្ទុយ ចំនួន៣។

លោកហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចយកម៉ាស៊ីនត្រជាក់ នៅចំណុច ផ្លូវលេខ១៩២៨ ភូមិកោះអណ្តែង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រួចរត់គេចខ្លួនបាត់។ក្រោយពីបានទទួលពាក្យបណ្តឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ បានរាយការណ៍មកផ្នែកជំនាញខណ្ឌ បន្ទាប់មកកម្លាំងជំនាញ បានចុះស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ទើបអាចកំណត់មុខសញ្ញាបាន និង ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីយកមកសាកសួរ និងរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES