Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបថ្នាំញៀន៣កន្លែង វ៉ៃខ្នោះ១១នាក់

បង្ក្រាបថ្នាំញៀន៣កន្លែង វ៉ៃខ្នោះ១១នាក់

ខេត្តមណ្ឌលគិរី ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានបើកប្រតិបត្តិការ បង្ក្រាបជាក់ ស្តែងនូវទីតាំងប្រើប្រាស់ថ្នាំញៀនចំនួន៣កន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី សរុបចំនួន១១នាក់ ព្រមទាំង ដកហូតបាននូវវត្ថុតាងជាក់ស្តែង ថ្នាំញៀនមួយចំនួនទៀតផង។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៣៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច៣ទីតាំងផ្សេងគ្នា ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវ សីមា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើង ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការចូលរួមសហការពីកម្លាំងការិយា ល័យប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យអន្តរាគមន៍ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ អាជ្ញាធរ មូលដ្ឋាន និងមានការសម្របសម្រួលពីលោកស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរី។

ប្រភពដដែល បន្តថា ទីតាំងទាំង៣ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប រួមមាន ទី១-នៅក្នុងព្រៃ ជាកន្លែង ប្រើប្រាស់ថ្នាំញៀន ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។ ទី២-នៅចំណុចផ្ទះរបស់ជនសង្ស័យ ឈ្មោះធី ប៊ុនធា ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតក្នុង ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា និងទី៣-នៅចំណុច ផ្ទះរបស់ជនសង្ស័យ ឈ្មោះណាំ ធារី ភេទស្រី ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។

ក្នុងរង្វង់ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនមនុស្ស សរុបចំនួន១១នាក់ (ស្រី២) ក្នុងនោះ រួមមាន ទី១- ឈ្មោះហន សុខលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (មានសារធាតុញៀន)។ ទី២-ឈ្មោះ អិន បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរ បរកម្មករ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (មានសារធាតុញៀន)។ ទី៣-ឈ្មោះយឿន យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (មានសារ ធាតុញៀន)។ ទី៤-ឈ្មោះថុល វីរៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (មានសារធាតុញៀន)។ ទី៥-ឈ្មោះឆូយ រ៉ាយូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ចុងភៅ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (មានសារធាតុញៀន)។ ទី៦-ឈ្មោះលី យូគ័ង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (មានសារធាតុ ញៀន)។   ទី៧-ឈ្មោះធី ប៊ុនធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (គ្មានសារធាតុញៀន)។ ទី៨-ឈ្មោះឈឿន សុខគ័ង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (គ្មានសារធាតុញៀន)។ ទី៩-ឈ្មោះណាំ ធារី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (គ្មានសារ ធាតុញៀន)។ ទី១០-ឈ្មោះសន សែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (មានសារធាតុញៀន) និងទី១១-ឈ្មោះបាវ សុខដែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា (មានសារធាតុញៀន)។

ចំពោះសម្ភារៈ និងវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ១-ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៧កញ្ចក់តូច ទម្ងន់ ៤,៨៩ក្រាម (ថ្លឹងទាំងសំបក)។ ២-ទូរស័ព្ទ ចំនួន៦គ្រឿង (ម៉ាក Oppo ចំនួន១គ្រឿង ម៉ាក Realme  ចំនួន៤គ្រឿង និងម៉ាកណូគា  អិនចុចពិល ចំនួន១គ្រឿង)។ ៣-ម៉ូតូ ចំនួន៣គ្រឿង និង៤- ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀន មួយចំនួន។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន រៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES