Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆក់កាបូប ភ័យស្រីដេញ ផ្តួលម៉ូតូលោតទឹក ជាប់ខ្នោះ

ចោរឆក់កាបូប ភ័យស្រីដេញ ផ្តួលម៉ូតូលោតទឹក ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូម្នាក់ ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ បានសម្រេច ពីក្រុង តាខ្មៅ ប៉ុន្តែស្ត្រីរងគ្រោះបានជិះម៉ូតូប្រដេញតាមដល់ភូមិសាស្ត្រខណ្ឌដង្កោ និងស្រែកហៅគេឯងឱ្យជួយ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច ចេញពួនស្ទាក់និងដេញតាម ជាហេតុធ្វើឱ្យជនសង្ស័យម្នាក់ ភ័យពេក ផ្តួលម៉ូតូចោល លោតចូលទៅក្នុងទឹកស្ទឹង បំណងគេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ ចំណែកក្ខពួកម្នាក់ទៀត ជិះម៉ូតូ ១គ្រឿងផ្សេងទៀត គេចខ្លួនបាត់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងភូមិ សាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែជនសង្ស័យបានជិះម៉ូតូរត់គេច រហូតមកដល់ផ្លូវទំនប់សណ្តស្ទឹង ព្រែក ត្នោត ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ទើបសមត្ថកិច្ចស្ទាក់បង្ក្រាបបាន។

ជនសង្ស័យខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយក្រោយពេលចាប់ខ្លួនបាន នគរបាល ខណ្ឌដង្កោ បានប្រគល់ជនសង្ស័យទៅឱ្យនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាលដើម្បីចាត់ការបន្តភ្លាមៗ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដោយនៅវេលាម៉ោងកើតហេតុ ជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូ ម្នាក់១គ្រឿង បានធ្វើសកម្មភាពឆក់ កាបូប ស្ត្រីម្នាក់ បានសម្រេច រួចជិះម៉ូតូគេចខ្លួនចូលភូមិសាស្ត្រ ខណ្ឌដង្កោ។ ចំណែកស្ត្រីរងគ្រោះ បានជិះម៉ូតូដេញ តាម និងស្រែកថា ចោរ!ៗ ជាប់រហូត ហើយបានជួបកម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស ខណ្ឌដង្កោ កំពុងល្បាត តាមផ្លូវ ក៏ប្តឹងឱ្យនគរបាលជួយអន្តរាគមន៍។

ប្រភពដដែល បានបន្តថា ខណៈនោះ នគរបាលបានប្រកាសតាមវិទ្យុទាក់ទងភ្លាមៗ ហើយកម្លាំង តាមគោល ដៅប៉ុស្តិ៍នានា បានចេញពួនស្ទាក់ និងដេញតាម ជាហេតុធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ពេលនោះជន សង្ស័យម្នាក់ បានផ្តួលម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-4742  រួចរត់ចូលទៅក្នុងទឹកស្ទឹង បំណងគេចខ្លួន តែត្រូវនគរបាលឃាត់ខ្លួនបាន។ ចំណែកបក្ខពួកម្នាក់ទៀត ជិះម៉ូតូ ១គ្រឿងផ្សេងទៀត គេចខ្លួនបាត់ស្រមោល។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបាន នគរបាលប៉ុស្តិ៍ព្រែកកំពឹស បានប្រគល់ឱ្យនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES