ភ្នំពេញ៖នាយចឺម បានចែកផ្លូវជាមួយអ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេកនាងសេង សុខឃីម រយៈពេលជាង១ឆ្នាំទៅហើយដែលនេះក៍ជាអ្វីដែលលោកមេសា ចាប់ផ្ដើមមានការប្រែប្រួលជាងមុនធ្លាប់បែកសង្សារចាស់ភ្លាមរកបានអ្នកថ្មីភ្លែត តែឥឡូវតារាស្រីស្អាតៗភាគច្រើនឲ្យតែឭនាយចឺម ចង់ញ៉ែពួកគេរត់គេចចេញតែម្ដង។ការវាងៗពីនាយចឺម នោះមិនមែនពួកនាងនាងចាត់ទុកថាលោកមេសា អត់សង្ហារ ឬលែងសូវល្បីនោះទេ តែមកពូអូនអូន នៅតែយល់ថាតារាសាន់ដេរូបនេះ”សាវ៉ា” ពោលគឺស្រលាញ់ស្រីណាអត់ចេះស្មោះ…។ប៉ុន្ដែក្នុងចំណោមនោះគេជឿរថានៅតែមានស្រីក្មេងខ្លះចង់លោតឆ័ត្រជាមួយលោកមេសា ដើម្បីបានថតMV បទរបស់នាយដែរ គ្រាន់តែនាយចឺម នេះមិនមែនចេះតែញ៉ែមិនរើសមុខនោះទេ គឺទាល់តែក្មេងស្អាត សច់សខ្ចីទើបនាយមើលចូលភ្នែក ហេតុនេះនាយរើសសង្សារថ្មីមិនឲ្យចាញ់អ្នកចាស់ទេ ទើបព្រមយក ។ដោយឡែកម្ដាយតារាសម្ដែងមួយចំនួនដែលធ្លាប់តែមានការបារម្ភនៅពេលកូនត្រូវថតMVជាមួយលោកមេសា ហើយត្រូវអ្នកចម្រៀងរូបនេះគិតតែពីចាប់អោបថើបគ្រញិចវក់វីលើសតម្រូវការអ្នកដឹកនាំសម្ដែងបញ្ជានោះបានបង្ហើបថានាយចឺម ឥឡូវមិនដូចមុនទេ ព្រោះមើលទៅដូចជាស្លូតបូតជាងមុន។ប៉ុន្ដែការលើកឡើងបែបនេះមិនមែនថាពួកគាត់ទុកចិត្តនាយចឺម ទាំងស្រុងឡើយគឺនៅតែប្រុងប្រយ័ត្នជានិច្ច ព្រោះថាពេលនេះនាយចឺម កំពុងតែរកសង្សារថ្មីមកបញ្ឈឿរអ្នកចាស់វិញ ហេតុនេះឲ្យតែប្រហែសគឺច្បាស់ជាប្រហោងមិនខាន ។
បើតាមអ្នកចម្រៀងរួមអាជីពបានបង្ហើបថានាយចឺម ហាក់ដូចជាបាក់ស្បាតត្រឹមចែកផ្លូវជាមួយអ្នកមេម៉ាយសេង សុខឃីម តែម្ដង ព្រោះនាយពិបាករកស្រីថ្មីសាច់សខ្ចីមកជំនួសឲ្យបានដូចអតីតសង្សារទី៤ នេះណាស់ ហេតុនេះបានជាបែកសង្សារចាស់ដល់ទៅជាង១ឆ្នាំទៅហើយ នៅតែស្រីស្នេហ៍ថ្មីអត់បានដូចចិត្ត ។ចំណែករឿងគូឲ្យគូរឲ្យចាប់អារម្មណ៍ថ្មីៗនេះគេឃើញនាងសេង សុខឃីម បានបង្ហោះរូបកៀកកើយគ្នាជាមួយនាយចឺម ជាថ្មីនៅអង្គរវត្ត និងញាំអាហារតែពីរនាក់ជាមួយគ្នាដូចមុន ទើបធ្វើឲ្យគេសង្ស័យថាពួគេចង់បញ្ឆេះភ្លើងស្នេហាជាលើកទី២ តែខ្លះទៀតថានាងឃីម លែងជឿរនាយចឺម ទៀតហើយព្រោះនាយសាវ៉ាពេក ។ប៉ុន្ដែអ្នកខ្លះនិយាយថានាយចឺម ដែលខ្លះចាត់ទុកថានាយប្ដូរសង្សារដូចខោអាវនោះ អាចនឹងប្រឈមបាត់បង់អាជីពជាមិនខាន បើសិនជានាយធ្វើឲ្យតារាស្រីទាំងឡាយខ្លាច និងចាត់ទុកនាយថាជា”ព្រាននារី “ហេតុនេះ ហើយបានជាពេលនេះនាយចាប់ផ្ដើមបន្ធូដៃ លែងសូវសម្រុកញ៉ែដូចមុនទៀត ខណៈដែលនាយក៍ធ្លាប់បានប្រាប់អ្នកយកព័តមានយើងថានឹងរៀបការប្រពន្ធនៅអាយុ២៩ឆ្នាំ ពោលគឺនៅឆ្នាំ២០២៤ ខាងមុខនេះ និងថាអនាគតភរិយានាយប្រាកដមិនមែនជាតារាទៀតឡើយ គឺជាអ្នកនៅក្រៅរង្វង់សិល្បៈ ព្រោះតែនាយយល់ថាបើភ្ជាប់ស្នេហ៍ជាមួយតារាដូចគ្នា មិនអាចរក្សារឲ្យបានគង់វង្សទេ។
គូរបញ្ជាក់ថានាយចឺម ត្រូវបានគេចាត់ទុកថាជាជើងខ្លាំងម្នាក់ក្នុងសិល្បៈដែលញ៉ែបានៗ ហើយអតីតសង្សារនាយទាំងអស់សុទ្ធតែជាស្រីស្អាតដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងអ្នកមេម៉ាយសេង សុខឃីម ។ប៉ុន្ដែដូចពាក្យចាស់ថា”ដំរីជើង៤ គង់មានភ្លាត់” នោះមិនខុសឡើយ ព្រោះនាយចឺម ក៍ធ្លាប់រងនូវភាពអាម៉ាសខ្លាំងដែរដោយសាររឿងញ៉ែស្រី ព្រោះតែកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នាយត្រូវកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយក្បាលឲ្យរបួសនិងដេរអស់៥ថ្នេរនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយចោទថាលោកមេសា ឆាតញ៉ែសង្សារខ្លួន ។តែរឿងរ៉ាវនោះមិនបានធ្វើឲ្យលោកមេសា ប៉ៈពាល់ខ្លាំងដល់អាជីពសិល្បៈឡើយ ព្រោះនាយនៅតែហ៊ានចេញមុខនិងប្រឈមរឿងនោះតាំងពីក្រោយកើតហេតុភ្លាមៗម្លេះ ខណៈដែលពេលនោះអតីតសង្សារនាយនាងហ្វា ហ្វា ក៍មិនបានប្រកាន់ខឹង ។យ៉ាងណាដោយសារតែនាយចឺម ចង់ផ្លាស់ប្ដូរដៃគូច្រើនពេកទើបនៅឆ្នាំ២០២៣ នេះនាយរបូតអស់អតីតសង្សារជាស្រីស្អាត ធ្លាក់ទៅដៃប្រុសផ្សេងទាំងអស់ ធ្វើឲ្យនាយមានអារម្មណ៍ថាពេលខ្លះហាក់ដូចជាចង់ស្ដាយតារាសាច់សខ្ចីទាំងនោះទៀតផង ។
ក្រៅពីនាយចឺម តារាដែលពូកែថ្វីមាត់ ញ៉ែបានៗមានដូចជាលោកអ៊ីណូ ,នាយពែកម៉ី និងនាយក្រូច ជាដើម។ទស្សនិកជនរងចាំមើលថានាយចឺម ដែលសន្យាថានឹងរៀបការប្រពន្ធនៅឆ្នាំក្រោយនេះ តើអនាគតភរិយានាយពិតជាស្រីស្អាតដែលនៅក្រៅរង្វង់សិល្បៈដូចនាយតាំងចិត្តមែន ឬយ៉ាងណា ?