Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្លាំងប៉ូលិស៥ពាន់នាក់ ការពារសន្តិសុខក្នុង ព្រះរាជពិធីបុណ្យអុំទូក

កម្លាំងប៉ូលិស៥ពាន់នាក់ ការពារសន្តិសុខក្នុង ព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកាល ពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយបានដាក់ចេញនូវផែនការសំខាន់ៗ ព្រមទាំងប្រើកម្លាំងប្រមាណ ៥ពាន់នាក់ ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ មកលេងកម្សាន្តឱ្យសប្បាយរីករាយ នៅគ្រាដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះ គឺចំនួនទូក និងកីឡាអុំទូក មានការកើនឡើង ហើយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ គ្រោងរៀបចំព្រះរាជពិធីបុណ្យនេះ ឱ្យបានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះ បាន ខកខានចំនួន៣ឆ្នាំ មកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។

កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីជាប់ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

នាឱកាសនោះដែរ លោកស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកមេបញ្ជាការដឹកនាំគោលដៅ ត្រូវចាប់ផ្តើមចុះទៅដល់គោលដៅជាក់ស្តែង ដែលត្រូវការពារ ដើម្បីបែងចែកកម្លាំងការពារឱ្យមានការ ទទួល ខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ ទៅលើការប្រើប្រាស់កម្លាំង មធ្យោបាយ ភូមិសាស្ត្រ សភាពការណ៍ និង គោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារ ឱ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឱ្យមានការប្រើប្រាស់កម្លាំងល្បាត ត្រួតពិនិត្យជាប្រចាំ នៅតំបន់ ប្រារព្ធពិធី និងកម្លាំងប្រចាំការ នៅតាមអធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ នៅស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ ដើម្បីតៀមជំនួយចេញអន្តរាគមន៍ រាល់សភាព ការណ៍ដែលត្រូវចាំបាច់។ ណែនាំកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញា ដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិប្រជាពលរដ្ឋមក លេងកម្សាន្ត ឱ្យសប្បាយរីករាយ។ ដាក់វេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានា រង់ចាំទទួល បណ្តឹង និងចេញដោះស្រាយនៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ច ពេលមានបញ្ហាផ្សេងៗ។

សិក្សាចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត ដើម្បីដោះស្រាយបញ្ហាកកស្ទះ និង កម្លាំងដែលត្រូវបិទគោលដៅសំខាន់ៗ ត្រូវអនុវត្តឱ្យបានដោយម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យមធ្យោបាយ ចូលក្នុងតំបន់ប្រារព្ធពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ។ ដោះស្រាយការកកស្ទះចរាចរណ៍ ទាំងនៅតាមច្រកចេញចូលរាជធានីភ្នំពេញ ផ្លូវជាតិទាំង៦ខ្សែ និង ការបញ្ចៀសចរាចរណ៍ ដើម្បីដោះស្រាយបញ្ហាកកស្ទះនៅក្នុងតំបន់ខាងក្នុង។ ណែនាំឱ្យមានកិច្ចសហការល្អពីបណ្តាអង្គភាពពាក់ព័ន្ធ ដែលមានតួនាទីភារកិច្ចការពារ សន្តិសុខ សណ្តាប់ ធ្នាប់សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕

RELATED ARTICLES