Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេខ្លោងជួញថ្នាំញៀន ដេកឱបស្រី ប៉ូលិសឆ្មក់ បង្ក្រាប ចាប់បាន១៧នាក់

មេខ្លោងជួញថ្នាំញៀន ដេកឱបស្រី ប៉ូលិសឆ្មក់ បង្ក្រាប ចាប់បាន១៧នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ប្រចាំភូមិម្នាក់ ដែលមានដីកាចាប់ខ្លួនដល់ ទៅ២ផ្សេងគ្នា កំពុងដេកឱបស្រីស្នេហ៍ នៅក្នុងចម្ការស្វាយ មួយកន្លែង ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបបាន ព្រមទាំងដកហូតទូរស័ព្ទ ១គ្រឿង ដែលក្រុមអ្នកញៀនថ្នាំ តែងទាក់ទងមកទិញគ្រឿងញៀន យកទៅប្រើ រហូតឈានដល់ការក្រសោបបានជនសង្ស័យ ចំនួន១៥នាក់ផ្សេងទៀត ដែលទាក់ទងទិញថ្នាំញៀនជា បន្តបន្ទាប់។ សរុបសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ១៧នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ៥និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ជនសង្ស័យទាំង១៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉េង សាញ់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ជាមេខ្លោង លក់ថ្នាំញៀន ប្រចាំភូមិ មានដីកាបង្គាប់ឱ្យចាប់ខ្លួនចំនួន២ (ដីកាលេខ៤១៦ផ ចុះថ្ងៃទី១៨.០៦.២០២៣ ចេញដោយលោកអ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលប និងដីកាលេខ៥២០/២២ ចុះថ្ងៃទី០៥.០៩.២០២២ ចេញដោយ លោកអាត ចន្ទ័តារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពីបទជួញដូរ)។ ទី២-ឈ្មោះជឹម សុឃន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៣-ឈ្មោះភុំ ភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៤-ឈ្មោះអ៊ុន ធុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៥-ឈ្មោះថន សែត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងឡាន មានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៦-ឈ្មោះសេង អយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៧-ឈ្មោះអ៊ុក រស្មី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៨-ឈ្មោះសុន សេង ភេទប្រុស អាយុ២៣ឆ្នាំ  មុខរបរតទឹក មានលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៩-ឈ្មោះស៊ិន ពិរោទិ៍ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី១០-ឈ្មោះអេង រត្ន័ធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី១១-ឈ្មោះកែវ រង្សី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅ ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី១២-ឈ្មោះប៉ុន ស៊ីឌឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី១៣-ឈ្មោះសោម ពិសាល ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី១៤-ឈ្មោះសៀវ ប៊ុនរ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើនំប៉័ង មានលំនៅ ភូមិកោះប៊ៀ ឃុំគគីរ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី១៥-ឈ្មោះយា ឈុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិបឹងរ៉ាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ប្រើប្រាស់)។ ទី១៦-ឈ្មោះផាត់ លីដែន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ៍ ខេត្តព្រៃវែង (ប្រើប្រាស់) និងទី១៧-ឈ្មោះលិន ចិន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ប្រើប្រាស់)។

ចំណែកវត្ថុតាងចាប់យក រួមមាន ថ្នាំញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់មធ្យម។ សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀន មួយចំនួន។ ទូរស័ព្ទ ចំនួន៨គ្រឿង (Oppo ៣គ្រឿង Samsung ២គ្រឿង Nokia ២គ្រឿង Vfone ១)។ ម៉ូតូ ចំនួន៦គ្រឿង (ម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU 8621 ម៉ាកស្មាស់ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AI-6684 ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភព១ យ៩៧៩៧ ម៉ាកគុបមូល គ្មានស្លាកលេខ ម៉ាកនិច ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AI-5788)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ មានការដឹកនាំដោយលោកវរសេនីយ៍ទោ អឿន អាន អធិការរង ទទួលផែនប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានដឹកនាំកម្លាំងចុះស្រាវជ្រាវតាម ចាប់មុខសញ្ញាឈ្មោះម៉េង សាញ់ ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្តាល ហើយមុខសញ្ញានេះ នៅតែបន្តលួចជួញដូរថ្នាំញៀនបន្ថែមទៀត មិនរាងចាលសោះ។

ប្រភពដដែល បន្តថា ដោយមានការរៀបចំផែនការពួនស្ទាក់ជាមុន ទើបកម្លាំងសមត្ថកិច្ចអាចឃាត់ខ្លួនបាន មុខសញ្ញាដែលកំពុងដេកលក់នៅលើគ្រែជាមួយស្រីស្នេហ៍ នៅក្នុងចម្ការស្វាយមួយកន្លែង ត្រង់ចំណុចកើត ហេតុ។ លុះពេលកំពុងប្រតិបត្តិការ មុខសញ្ញាឈ្មោះម៉េង សាញ់ និងស្រីស្នេហ៍ ឈ្មោះលិន ចិន ភេទស្រី អាយុ១៨ឆ្នាំ ដឹងខ្លួនទាន់ ក៏នាំគ្នារត់គេចខ្លួន ដោយឆក់យកស្បោងពណ៌ខ្មៅ មួយថង់ទៅជាមួយ (តាមព័ត៌ មានផ្តល់ឱ្យកម្លាំងជំនាញថា ជាថង់ដាក់សារធាតុញៀន) ហើយឈ្មោះលិន ចិន បានគេចខ្លួនបាត់។

 បន្ទាប់មក កម្លាំងជំនាញ បន្តត្រួតពិនិត្យទីតាំងក្បែរគ្រែដេករបស់មុខសញ្ញា ឈ្មោះសាញ់ រកឃើញម្សៅ ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់មធ្យម ថែមទៀត និងសម្ភារៈប្រើ ប្រាស់វេចខ្ចប់ថ្នាំញៀន មួយចំនួន នៅកាបូប។ បន្ទាប់មក កម្លាំងសមត្ថកិច្ច បានបន្តស្វែងរកឈ្មោះលិន ចិន ភេទស្រី បានមកវិញ តែថង់ខ្មៅ មានដាក់សារធាតុញៀនរកមិនឃើញទេ កម្លាំងបន្តពិនិត្យស្វែងរក វត្ថុតាង បន្ថែមទៀត ហើយមានលេខទូរស័ព្ទជាច្រើនបានទាក់ទងមកទិញសារធាតុញៀន (ថ្នាំញៀនម៉ាទឹកកក) តាមរយៈលេខ ០៨៦ ៤៨៤ ៩០៤។

ពេលនោះកម្លាំងសមត្ថកិច្ចបានរៀបចំផែនការស្ទាក់ចាប់មុខសញ្ញាទាំងអស់ ចំនួន១៥នាក់ ដែលបានទូរស័ព្ទ មកទិញថ្នាំញៀន ពីឈ្មោះម៉េង សាញ់ ជាបន្តបន្ទាប់  រួចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៧នាក់ (ស្រី១)។ បន្ទាប់មក កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងអស់ យកមកផ្នែកជំនាញដើម្បីធ្វើការសាក សួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉េង សាញ់ បានឆ្លើយសារភាពថា ថ្នាំញៀន ចំនួន២កញ្ចប់មធ្យម ខាងលើ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះម៉េង សាត ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ត្រូវជាបងបង្កើតរបស់ខ្លួន តម្លៃ ៣០ម៉ឺនរៀល ដើម្បីយកមកលក់បន្ត ហើយកន្លងមក ខ្លួនធ្លាប់បានទិញថ្នាំញៀន ពីឈ្មោះម៉េង សាត ចំនួន២០ ដងមកហើយ ដោយទិញក្នុងមួយដងៗ ៣០ម៉ឺនរៀល។ ចំណែកជនសង្ស័យ ១៦នាក់ទៀត (ស្រី១) បានសារ ភាពថា ពួកខ្លួនពិតជាបានទូរសព្ទ័មកទិញថ្នាំញៀន ពីឈ្មោះម៉េង សាញ់ យកទៅប្រើប្រាស់ និងចែកឲ្យគេ ប្រើបន្តប្រាកដមែន។

ជនសង្ស័យទាំង១៧នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES