Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកឃើញសាច់បង្កកខូចគុណភាព ជាង១២តោន

រកឃើញសាច់បង្កកខូចគុណភាព ជាង១២តោន

ភ្នំពេញ ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប បានបន្តត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កកចំនួន២កន្លែង ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាលទ្ធផល បានរកឃើញ សាច់មាន់ គោ ក្របី និងគ្រឿងក្នុងបង្កកខូចគុណភាព សរុប ប្រមាណជាង១២តោន។

អគ្គនាយកដ្ឋាន ក.ប.ប បានឱ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យខាងលើ គឺទីតាំងទី១ ៖ មន្ត្រីជំនាញ បាន សហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ដោយបានរកឃើញផលិតផលសាច់គោ ក្របី និងគ្រឿងក្នុងបង្កក រួមមាន សាច់គោខូចគុណភាព ប្រមាណ ១៥០០គីឡូក្រាម និងសាច់គោ ក្របី និង គ្រឿងក្នុង ពុំមានឯកសារបញ្ជាក់អំពីប្រភពច្បាស់លាស់ ចំនួន ១២ ៦០០គីឡូក្រាម។

ផលិតផលខាងលើនេះ ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប អនុវត្តនីតិវិធី កិបសៀល លើទូបង្កកសាច់ ទាំងនោះ ជាបណ្តោះអាសន្ន ដោយទុករយៈពេល ១សប្តាហ៍ ឱ្យម្ចាស់ទីតាំងរកឯកសារមកបញ្ជាក់។ទីតាំងទី២ ៖ មន្ត្រីជំនាញ ក.ប.ប សហការជាមួយអាជ្ញាធរដែនដី បានរកឃើញផលិតផល រួមមាន សាច់គោ ក្របី និងគ្រឿង បំណែក ប្រមាណ ៦០ ៥៧០គីឡូក្រាម មានឯកសារនាំចូលត្រឹមត្រូវ និងមានប្រភពមកពីប្រទេសឥណ្ឌា។ រីឯសាច់មាន់ បរិមាណ ១៥០០គីឡូក្រាម ជាការបញ្ជាទិញនៅក្នុងស្រុក។

ទន្ទឹមនឹងនោះ មន្ត្រីជំនាញ បានធ្វើតេស្តបឋម និងដកយកគំរូផលិតផលខាងលើ បញ្ជូនទៅវិភាគនៅមន្ទីរពិ សោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប។

យ៉ាងណា ដោយសារលក្ខខណ្ឌរក្សាទុកនៅមានកម្រិត (-៣) (-៧) និង(-១១)អង្សា និងការដឹកជញ្ជូន ពុំសម ស្របតាមលក្ខណៈបច្ចេកទេស មន្ត្រីជំនាញ បានធ្វើការអប់រំណែនាំឱ្យកែតម្រូវ និងពិន័យអន្តរកាណ៍ តាមបទ ប្បញ្ញត្តិជាធរមាន៕

RELATED ARTICLES