Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសរត់កង់បី អត់លុយអាប់ ស្រីទះ២ដៃ

ប្រុសរត់កង់បី អត់លុយអាប់ ស្រីទះ២ដៃ

ភ្នំពេញ ៖ នារីម្នាក់ បានហៅកង់បីជិះមកផ្ទះ លុះមកដល់ ហុចលុយក្រដាស ២០ដុល្លារ ទៅឱ្យអ្នករត់កង់បី តែដោយសារគ្មានលុយអាប់ ក៏កើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីភ្ញៀវស្រី ទះ បុរសជាអ្នករត់កង់បី ចំនួន២ដៃ រួចថែមទាំងទាញដុំថ្ម វាយកង់បី បណ្តាលឱ្យបែកកញ្ចក់មុខទៀតផងបង្កឱ្យ មានការផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមសម្តីបុរសជាអ្នករត់ម៉ូតូកង់បី បានឱ្យដឹងថា មុនកើតហេតុ គាត់បានដឹកនារីខាងលើមកពីផ្លូវឫស្សីផ្អែម ស្តុបទួលពង្រ ទៅផ្លូវជាតិ លេខ២ ក្នុងសង្កាត់ចាក់អង្រែ ពេលដឹកមកដល់មុខផ្ទះនារីខាងលើ ក៏ហុចលុយឱ្យ ២០ដុល្លារ ពេលនោះគាត់ប្រាប់ថា អត់មានលុយអាប់ទេ ទើបភ្ញៀវស្រីនោះ បាននិយាយថា រត់កង់បីអី មិន ដាក់លុយមកទុកអាប់ឱ្យគេ លុះគាត់ថាចុះគាត់អ្នកជិះមិនទុកលុយរាយសម្រាប់ជិះកង់បី ហើយខាងភ្ញៀវ ក៏ប្រើឱ្យគាត់ទៅដូរលុយយកមកអាប់ តែគាត់ប្រាប់ថា បើទៅដូរលុយ ទាល់តែគាត់កាត់ថ្លៃកង់បីថែមបែរ ជាភ្ញៀវស្រីនោះខឹង តឹងសរសៃកដាក់គាត់ រហូតដល់នារីជាភ្ញៀវ បានទះគាត់ ២ដៃ រួចយកដុំថ្មវាយកង់ បីរបស់គាត់ បណ្តាលឱ្យបែកកញ្ចក់ខាងមុខ និងរកដុតកង់បីគាត់ចោលថែមទៀត រួចហើយចាក់សោទ្វារ ចូលផ្ទះ ដេកធ្វើព្រងើយ ដោយមិនឱ្យលុយសូម្បីតែមួយរៀល ទើបគាត់រាយការណ៍ជូនសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍តែម្តង ។

ចំណែកភាគីនារីជាភ្ញៀវ បានអះអាងថា អ្នករត់កង់បី សម្តីឈ្លើយ ដៀលនាងដោយសម្តីធ្ងន់ៗ ទើបធ្វើឱ្យ គាត់ខឹង ក៏តបតសម្តីវិញទៅ ហើយរឿងវាយនោះ គឺនាងមិនបានវាយទេ បើមានភ័ស្តុតាង បង្ហាញមក រីឯរឿងខូចខាតកង់បី នាងក៏មិនសងដែរ ព្រោះនេះជាកំហុសរបស់អ្នករត់កង់បី។

ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានមកដល់សួរនាំបុរសអ្នករត់កង់បីខាងលើ ទៅមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដើម្បីដាក់ពាក្យបណ្តឹង ដើម្បីចាត់ការតាមនីតិវិធី នៅពេលក្រោយ៕

RELATED ARTICLES