Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរកស៊ីទិញម៉ូតូចោរ ជាប់ខ្នោះ

រកស៊ីទិញម៉ូតូចោរ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បែកគំនិតរកស៊ីទិញម៉ូតូចោរ ដែលលួចប្លន់បាន យកមកលក់ឱ្យខ្លួនក្នុងតម្លៃថោកៗ ទីបំផុតត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ចាប់ក្របួចជាប់ និងឈានដល់ការឆែកឆេរផ្ទះ ដកហូតបានម៉ូតូ ចំនួន៤គ្រឿង និងរថយន្ត ១គ្រឿង នាំយកមកចាត់ការតាមច្បាប់។

ករណីឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីទទួលផលចោរកម្មនេះ បានធ្វើឡើង កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខរោងលក់ដូរលើទឹក ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆេង ចាន់ដេត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទិញ លក់ម៉ូតូ មានលំនៅ បុរីរុងរឿង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកវត្ថុតាងចាប់យក រួមមាន  ១-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IE-4737 លេខតួ 355642 និងលេខម៉ាស៊ីន 355495 ចំនួន១គ្រឿង។ ២-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AK-2488 លេខតួ 339848 និងលេខម៉ាស៊ីន 340016 ចំនួន១គ្រឿង។ ៣-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ខ្មៅ លាយសក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CA-4602 លេខតួ 305511 និងលេខម៉ាស៊ីន 305594 ចំនួន១គ្រឿង។ ៤-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-7681 លេខតួ និងលេខម៉ាស៊ីន 5838213 ចំនួន១គ្រឿង។ ៥-រថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2V-2623 លេខតួ KPDAB7 E81XP077992 លេខម៉ាស៊ីន 66291110076688 ចំនួន១គ្រឿង។ ៦-ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ស្វាយ ចំនួន១គ្រឿង។ និង៧-ទូរស័ព្ទដៃម៉ាក OPPO ពណ៌ក្រហម ចំនួន១គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថ កិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានជិះម៉ូតូល្បាតក្នុងភូមិ សាស្ត្រខណ្ឌដង្កោ តាមផ្លូវបេតុង៥០ម៉ែត្រ ដល់ចំណុចខាងមុខរោងលក់ដូរលើទឹក ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យឈ្មោះឆេង ចាន់ដេត កំពុងលើកម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IE-4737 លេខតួ 355642 និងលេខម៉ាស៊ីន 355495 ដាក់លើរថយន្តម៉ាក SSANG YONG ISTANA ពណ៌ស តែម្នាក់ឯង ដោយមានការសង្ស័យ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធី ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទិញម៉ូតូម៉ាកខាងលើ ក្នុងបទ ល្មើសលួច ពីជនសង្ស័យមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ក្នុងតម្លៃ២០០ដុល្លារ តែឱ្យលុយមុន ចំនួន២០ម៉ឺនរៀលប៉ុណ្ណោះ។

បន្ទាប់មក សមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើការឆែកឆេរនៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបឈានដល់ការដកហូតបានវត្ថុតាងម៉ូតូ ៣គ្រឿងទៀត យកមកធ្វើ ការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ និងមានការសម្របសម្រួលពីលោកសំម ឫទ្ធីវាសនា ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវ ច្បាប់៕

RELATED ARTICLES