Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប៉េអឹម ត្រៀមកម្លាំងការពារសន្តិសុខ ព្រះរាជពិធី បុណ្យអុំទូក

 ប៉េអឹម ត្រៀមកម្លាំងការពារសន្តិសុខ ព្រះរាជពិធី បុណ្យអុំទូក

ភ្នំពេញ ៖  លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជា ការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការមូល ដ្ឋានអាវុធហត្ថខណ្ឌទាំង ១៤ និងលោកមេបញ្ជាការវរសេនាតូចផងដែរ ដែលកិច្ចប្រជុំនេះ លោកឧត្តម សេនីយ៍ ឯក រ័ត្ន ស៊្រាង បានណែនាំដល់នាយ-នាយរងអាវុធហត្ថ ដែលត្រូវទទួលដឹកនាំតាមបណ្តាគោល ដៅទាំងអស់ ត្រូវតែធានាឱ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់និងកម្លាំងប្រតិបត្តិការដើម្បី សម្រេចបាននូវ កាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជា ពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និង សំពះព្រះខែ អកអំបុក នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបន្ថែមថា វប្បធម៌ ប្រពៃណី សាសនា ការអប់រំ សិល្បៈ តន្ត្រី ការប្រកប របរចិញ្ចឹមជីវិត ដំណើរកម្សាន្ត ជាពិសេសការរស់រានមានជីវិត និងសិទ្ធិមូលដ្ឋានជាច្រើនទៀត របស់ប្រជាពល រដ្ឋខ្មែរទូទាំងប្រទេស បានកើតមានឡើងវិញ ក្រោមវីរភាព លះបង់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលផ្តើមចេញពីការយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រហូតដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឱ្យប្រទេសជាតិមាន សន្តិភាព និងការ ឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យដល់សព្វថ្ងៃ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងទៀតថា ដូច្នេះយើងត្រូវអរគុណសន្តិភាព អរគុណ នយោបាយឈ្នះ- ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការ ឯកភាពជាតិពេញលេញជូនដល់កម្ពុជា និងបន្តប្រឹងប្រែងលះ បង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាផ្ទាល់ ខ្លួន ពេលវេលាគ្រួសារប្តេជ្ញាបម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយ របស់រាជ រដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលជា មេដឹកនាំវ័យក្មេងពោរពេញដោយសមត្ថភាពនិងសក្តានុពល ខ្ពស់ក្នុងពេលបច្ចុប្បន្ននិង តទៅអនាគត៕

RELATED ARTICLES