Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមជួញថ្នាំញៀន រាយខ្សែឆក់សមត្ថកិច្ច ប៉ូលិស ចាប់វ៉ៃខ្នោះ២នាក់

ក្រុមជួញថ្នាំញៀន រាយខ្សែឆក់សមត្ថកិច្ច ប៉ូលិស ចាប់វ៉ៃខ្នោះ២នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាប្រើប្រាស់ រក្សាទុក និងជួញដូរសារធាតុញៀន បានបែក គំនិតរាយខ្សែភ្លើងព័ទ្ធជុំវិញផ្ទះរបស់ខ្លួន ដើម្បីការពារកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ទីបំផុតសមត្ថកិច្ចបានឆ្មក់ចុះ បង្ក្រាប ដោយចាប់វ៉ៃខ្នោះ បានចំនួន២នាក់។

ប្រតិបត្តិការឆ្មក់បង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) និងរាយខ្សែភ្លើងឆក់ សមត្ថកិច្ចនោះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈោះជា ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះជា ពិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីរត្រូវជាបងប្អូនបង្កើតនឹងគ្នា មានលំនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។ ចំណែកបក្ខពួក ២នាក់ទៀត ទី១-ឈ្មោះជា ពិន និងទី២-ឈ្មោះថន ថៃសេង ហៅទ្រី ភេទប្រុស បាននាំគ្នារត់គេចខ្លួនបាត់អស់។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោងខាងលើ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពល រដ្ឋល្អថា មានសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះជា ជាតិ ភេទប្រុស ស្ថិតនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។ ក្រោយពីទទួល ព័ត៌មានបានភ្លាម កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកកៀនស្វាយ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ បានចុះដល់ចំណុចកើតហេតុ និងឈានដល់ ការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ គឺឈ្មោះជា ជាតិ (ជាម្ចាស់ផ្ទះ) និងឈ្មោះជា ពិន (ជាប្អូនបង្កើត)។ប្រភពដដែល បន្តថា បន្ទាប់មក សមត្ថកិច្ចបានធ្វើការឆែកឆែររកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យសារ ធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់ (តូច១ មធ្យម១) និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួន។ ចំណែកឈ្មោះជា ពីន ភេទប្រុស មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ និងឈ្មោះថន ថៃសេង ហៅទ្រី ភេទប្រុស អាយុប្រហែល២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ បានយកថ្នាំញៀនចំនួន១កញ្ចប់ធំ រត់គេចខ្លួនទៅក្រោយផ្ទះបាត់។

ក្រោយឆែកឆេររួច សមត្ថកិច្ចបាននាំជនសង្ស័យទាំង២នាក់ខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរធំ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជា ជាតិ និងឈ្មោះជា ពិន បានឆ្លើយសារភាពថា ថ្នាំញៀនដែល សមត្ថកិច្ចដកហូតបាន គឺជារបស់ឈ្មោះជា ពីន ដែលទុកឱ្យពួកខ្លួនលក់នៅផ្ទះ ហើយថ្នាំញៀនដែលឈ្មោះជា ពីន ទុកឱ្យខ្លួននោះ គឺទិញពីឈ្មោះថន ថៃសេង ហៅទ្រី។

ជាមួយនេះ ជនសង្ស័យឈ្មោះជា ជាតិ បានសារភាពបន្ថែមទៀតថា ខ្លួនបានរាយខ្សែលួសជុំវិញរបងផ្ទះ ភ្ជាប់ចរន្តអគ្គិសនី ដើម្បីឆក់មនុស្សណាចូលមករកទិញថ្នាំញៀន មិនឱ្យលុយ និងមករញ៉េរញ៉ៃក្នុងផ្ទះ ពិសេសទុកការពារខ្លួន នៅពេលដែលសមត្ថកិច្ចចុះមកបង្ក្រាប។

ក្រោយពីសាកសួររួច ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់អធិការ ដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក ចំពោះមុខសញ្ញាឈ្មោះជា ពិន និងឈ្មោះថន ថៃសេង ហៅទ្រី សមត្ថកិច្ចកំពុងសុំគោលការណ៍ តាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES