Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ មនុស្សរត់អស់ ចាប់ម៉ូតូ១៧គ្រឿង

បង្ក្រាបជល់មាន់ មនុស្សរត់អស់ ចាប់ម៉ូតូ១៧គ្រឿង

ខេត្តត្បូងឃ្មុំ ៖ ក្រុមអ្នកញៀនលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) បានធ្វើសកម្មភាពលួចបើកស្ងាត់ៗ នាឱកាសព្រះរាជពិធីបុណ្យអុំទូក ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត ចុះស្រាវជ្រាវឆ្មក់បង្ក្រាប ប៉ុន្តែក្រុម អ្នកលេងល្បែងស៊ីសងទាំងនោះ ដឹងខ្លួនទាន់ នាំគ្នារត់គេចខ្លួន បាត់អស់ ដោយបន្សល់ទុកនូវវត្ថុតាងជាក់ស្តែង ម៉ូតូ ១៧គ្រឿង ។

ប្រភព បន្តថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាមានមនុស្សមួយក្រុមលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចចម្ការស្វាយចន្ទី ស្ថិតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានបញ្ជារភ្លាមៗទៅលោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ជំនួយផែនការងារព្រហ្មទណ្ឌ ឱ្យដឹកនាំកងកម្លាំងក្រោមឱវាទ ចុះទៅបង្ក្រាបដល់ទីតាំងផ្ទាល់។

ដោយគ្រាន់តែក្រឡេកឃើញកងកម្លាំងនគរបាល ចុះជិតដល់ក្រុមអ្នកលេងល្បែងទាំងនោះ បានរត់ចែកជើងគ្នា គេចខ្លួនអស់ បន្សល់វត្ថុតាងមួយចំនួន រួមមាន ១-ម៉ូតូចាស់ៗ ចំនួន១៧គ្រឿង។ ២-កន្ត្រកដាក់មាន់ ចំនួន៦។ ៣-តុអាប៉ោង ចំនួន១។ ៤-ជញ្ជីងថ្លឹងមាន់ ចំនួន៦។ ៥-ចានបាញ់អាប៉ោង ចំនួន១។ ៦-កៅអីជ័រ ចំនួន៣ និង៧ -ស៊ុមក្រុងមាន់ ចំនួន៣។

វត្ថុតាងទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្ត នីតិវិធី៕

RELATED ARTICLES